រយៈពេលមិនដល់ ១ សប្តាហ៍ទៀតនោះទេ ពហុកីឡាដ្ឋានអូឡាំពិក Olympic Stadium នឹងដើរតួយ៉ាងសំខាន់នៅក្នុងការប្រារព្ធកម្មវិធីប្រកួតកីឡា អូឡាំពិក នារដូវក្តៅឆ្នាំ 2012 នាទីក្រុង Londonប្រទេសអង់គ្លេស។
គួរបញ្ជាក់ផងដែរថា គ្រាន់តែកម្មវិធីក្នុងការបើកសម្ពោធនោះ នឹងអាចចំណាយជាសាច់ប្រាក់ដល់ទៅ£27 Million ឯណោះ ពោលគឺធ្វើយ៉ាងណាធ្វើអោយវាមើលទៅ មានលក្ខណៈអស្ចារ្យ ដែលវាគឺការដឹកនាំ ក៏ដូចជា ការរៀបចំចាត់ចែងរបស់មហាសេដ្ឋីម្នាក់ ដែលមានឈ្មោះថា Danny Boyle ហើយកម្មវិធីនេះ ត្រូវបានគេរំពឹងទុកថា នឹងមានអ្នកទស្សនាជាង ១ ពាន់លាននាក់ ទូទាំងពិភពលោក។

ទន្ទឹមនិងពេលនេះដែរ បើតាមប្រភពសារព័ត៌មានបានអោយដឹងថា នៅថ្ងៃសុក្រ សប្តាហ៍ក្រោយ អំឡុងពិធីបើកសម្ពោធជាផ្លូវការ ពហុកីឡាដ្ឋានទាំងមូល អាចនឹងពេញណែនចង្អៀត ក៏ដោយសារតែមានអ្នកចូលរួមទស្សនាដល់ទៅ 80,000 នាក់ , អ្នកចូលរួមប្រកួតប្រមាណជាង 16,000 នាក់ , អ្នកចូលរួមសម្តែងចំនួន 10,000 នាក់ រួមទាំងហ្វូងសត្វពាហនៈមួយចំនួនផ្សេងទៀត។
លើសពីនេះទៅទៀត ភ្នាក់ងារសន្និសុខត្រូវបានគណៈកម្មាធិការអះអាងថា ត្រូវបានដាក់ពង្រាយទាំងក្នុងនិងក្រៅពហុកីឡាដ្ឋាន ដើម្បី ធានាអោយបាននូវសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទៅ ដោយជៀសវាងការប៉ះទង្គិចណាមួយជា យថាហេតុ។

តួយ៉ាងបើនិយាយពីប្រភពសារព័ត៌មាន The Sun ដែលទទួលព័ត៌មានបានពីដំណើរនៃការប្រារព្ធពិធីសម្ពោធនេះ បានអោយដឹងថា ៖ ពិធីសម្ពោធនេះកីឡាអូឡាំពិក រដូវក្តៅឆ្នាំ 2012 នេះ នឹងត្រូវបើកសម្ពោធជាផ្លូវការ នៅថ្ងៃសុក្រ ទី 27 ខែ កក្កដា ខាងមុខនេះ ហើយពិធីនោះត្រូវបានអោយដឹងថា និង រួចរាល់ជាស្ថាពរនៅក្នុងអំឡុងម៉ោង 12 យប់ រំលងអធ្រាត្រឯណោះ ។ គួរបញ្ជាក់កម្មវិធីប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ 2012 នេះ នឹងមកដល់ត្រឹមតែ ១ សប្តាហ៍ទៀតតែប៉ុណ្ណោះ៕
ដោយ ៖ មង្គលប្រភព ៖ dailymail