Jung Ryeo Won ដែលទើបនឹងបានចប់កុងត្រាជាមួយនឹង Won Entertainment នោះបានធ្វើអោយមានការភ្ញាក់ផ្អើលដោយ គ្រប់គ្នាបានគិតថានាងនឹងបន្តរកុងត្រាជាមួយនឹង Won-E តែការពិតទៅនោះនាងបានទៅចុះកុងត្រាថ្មីជាមួយនឹង KeyEast Entertainment ឯនោះទៅវិញ។
តារាសម្ដែងរូបនេះបានថ្លែងប្រាប់ថានាងអាចនឹងមានអនាគតភ្លឺស្វាងដូចជាតារាមួយចំនួនដូចជាKim Soo Hyun, Kim Hyun Joong, Lee Hyun Woo, Kwon Ri Sae ដែលសុទ្ធសឹងតែជាតារាល្បីៗដែលសម្ដែងអោយ KeyEast-E បើតាមសម្ដីរបស់អ្នកនាំពាក្យរបស់ KeyEast-E បានអោយដឹងថាផលិតកម្មកំពុងតែចរចារជាមួយនឹង Jung Ryeo Won លើតម្លៃកុងត្រាដែលអាចនឹងចុះក្នុងពេលឆាប់ៗនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop