
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រញាប់ប្រញាល់បញ្ជូនមកកាន់ មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីសង្គ្រោះអាយុជីវិតបន្ទាប់ពី បុរសរូបនោះបានរងរបួសរលាករលួយដោយសារតែផ្ទុះហ្គាស៍កំពុងតូចខណៈ ពេលកាច់ចង្ក្រានហ្គាស៍ដាំទឹកផឹក។
ហេតុការណ៍ផ្ទុះកំប៉ុងហ្គាស៍នោះបាន កើតឡើងកាលពីវេលាម៉ោង១៩និង៤៥នាទីយប់ថ្ងៃទី២០ខែមករាឆ្នាំ ២០១១នៅចំណុចក្នុងផ្ទះជួលសង្កាត់កាកាបខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះហាក់បូរិនភេទ ប្រុសអាយុ៣៥ឆ្នាំមុខរបររត់ម៉ូតូឌុបកង់៣នៅផ្ទះជួលកើតហេតុបាន រងរបួសធ្ងន់ធ្ងររលាករលួយពេញផ្ទៃមុខនិងដៃជើងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
បើតាមការអោយដឹងពីក្រុមគ្រួសារជន រងគ្រោះបានអោយដឹងថានៅពេលកើតហេតុជនរងគ្រោះបានយកកំសៀវដាំទឹក និងចង្ក្រានហ្គាស៍កំប៉ុងតូចខណៈនោះជនរងគ្រោះបានព្យាយាមកាច់ បញ្ឆេះចង្ក្រានប៉ុន្តែអត់ឆេះដោយលឺសូរតែខ្យល់ហ្គាស៍ដូច្នេះហើយ ទើបជនរងគ្រោះបានយកចង្ក្រាននោះមកក្រៅផ្ទះដើម្បីពិនិត្យវាឡើង វិញប៉ុន្តែជនរងគ្រោះបានជក់បារីផងលុះពេលយកកន្ទុយបារីចេញពី មាត់ដើម្បីបោះចោលក៏បណ្ដាលអោយហ្គាស៍ដែលកំពុងចេញខ្យល់ស្រាប់ក៏ ឆាបឆេះធ្វើអោយរលាករលួយពេញផ្ទៃមុខនិងដៃជើងពេញខ្លួនតែម្ដង។
ប្រភពដដែលបានបន្តថាក្រោយពេលជនរង គ្រោះរងរបួសដូច្នេះហើយក្រុមគ្រួសារប្រញាប់ប្រញាល់បញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះអាយុជីវិតភ្លាមៗ ផងដែរ៕
http://www.kampucheathmey.com/local-...-07-30-33.html