សម្រស់ និង សុខភាព គឺជាវត្ថុដ៏មានតំលៃបំផុត សំរាប់មនុស្សគ្រប់រូប ក្នុងសង្គមដ៏ទាន់សម័យស៊ីវីល័យ បច្ចុប្បន្ន ដើម្បីទទួលបាននូវភាពស្រស់ស្អាត ការទាក់ទាញ និង សុខភាពល្អ។  ខាងក្រោមនេះ យើងសូមណែនាំ អ្នកនូវប្រភេទអាហារធម្មជាតិ ដែលអាចជួយអ្នកឱ្យមានសុខភាពល្អ និង មានសម្រស់ស្រស់ស្អាត ដោយធម្មជាតិ។

/

១/ ជួយសំអាត និងព្យាបាលពោះវៀនធំ៖ ទឹកល្ហុងទុំ  អាចជួយព្យាបាលផលប៉ះពាល់ក្នុងពោះវៀនធំ  ដូចជា៖  សំអាតខ្ទុះ និង ទឹករំអិល  ​នៅក្នុងពោះវៀនធំ   ដែលបណ្តាលមកពីការរលាក។ ដើម្បីព្យាបាលឱ្យជាសះស្បើយ បានឆាប់រហ័ស អ្នកត្រូវទទួលទានផ្លែល្ហុងទុំ ឱ្យបានទៀងទាត់។

២/ ស្បែក ល្ហុងវគឺជាផ្លែឈើ  ដ៏អស្ចារ្យមួយសម្រាប់  ថែរក្សាស្បែក  ដែលអាចយកមកប្រើប្រាស់ធ្វើម៉ាសបិទមុខ វាអាចជួយកម្ចាត់ជំងឺមុន និង អាចជួយបើករន្ធញើស   ដែលស្ទះនៅលើស្បែកមុខ និង ជាពិសេស   វាជួយរំលាយកោសិកាស្បែកងាប់​  ផ្តល់ឱ្យស្បែកសភ្លឺ ស្រស់ស្អាត និងមានពន្លឺរលោង។ មួយវិញទៀត វាគឺជាឱសថធម្មជាតិដ៏ល្អ   ដើម្បីព្យាបាលការឆ្លងមេរោគស្បែក និងរបួសដែលមិនជាសះស្បើយ បានយ៉ាងឆាប់រហ័ស

៣/ ប្រឆាំងវ័យចំណាស់ ផ្លែល្ហុងមានផ្ទុកទៅដោយសារធាតុantioxidantsដែលមានតួនាទីជួយក្នុងការគ្រប់គ្រង វ័យចំណាស់មុនអាយុ អាចជួយអ្នកដើម្បីទទួលបានរូបរាងវ័យក្មេង

៤/ សម្រកទម្ងន់៖ ល្ហុងសម្បូរទៅដោយ  សារធាតុកាឡូរីទាប  ជាអាហារូបត្ថម្ភ   ដ៏ប្រសើរសំរាប់អ្នកទាំងឡាយណាដែលមានបំណងចង់បញ្ចុះទម្ងន់បានឆាប់រហ័ស៕

ដោយ៖ វណ្ណៈប្រភព៖ medindia