នៅទំព័រមុខ របស់កាសែត The Sunday Star បានចេញផ្សាយរូបភាពមួយយ៉ាងធំ របស់អតីតកីឡាករ Manchester United គឺ Ronaldo ដែលធ្វើអោយអ្នកគាំទ្រ របស់ Manchester Unitedមានអារម្មណ៍សប្បាយរីករាយជាមួយ ដំណឹងមួយនេះ ។
ដំណឺងមួយនោះ គឺទាក់ទងនឹងការវិលត្រឡប់របស់ Cristiano Ronaldo ក្នុងការវិលមកកាន់ក្លឹបManchester United វិញដោយបានបង្ហើបសំដីរបស់ខ្លួន ប្រាប់ទៅកាសែត The Sunday Star ។ ក្នុងព័ត៌មានបន្ថែមបាននិយាយថា Sir Alexferguson បានត្រៀមទឹកប្រាក់ចំនួន ៦៥ លានផោនសំរាប់ធ្វើការចរចារ តែចំនួននេះមិនគ្រប់គ្រាន់ទេសំរាប់ Ronaldo តែទោះជាយ៉ាងណាក្តី ព័តមានមួយនេះក៏អាចធ្វើអោយអ្នកគាំទ្រ Manchester United មានសង្ឃឹមច្រើនដែរ ។
Ronaldo ធ្លាប់លេងអោយក្រុម Manchester United ក្នុងកំឡុងឆ្នាំ ២០០៣-២០០៩ ដែលបានចូលលេង ១៩៦ ប្រកួត ស៊ុតបាន ៨៤ គ្រាប់ ។ ថ្មីៗនេះ Ronaldo មានការទាក់ទងល្អជាមួយមិត្តភក្តិចាស់របស់គេ ហើយទំនាក់ទំនងនេះ អាចឈានទៅកាន់ការវិលត្រឡប់របស់គេ កាន់តែច្រើន ៕