ជាងរៀងរាល់លើក ពិព័រពាណិជ្ជកម្មថៃ តែងត្រូវបានអ្នកនៅភ្នំពេញចាប់អារម្មណ៍ ដោយសារ
តែផលិតផលភាគច្រើនរបស់ប្រទេសនេះមានគុណភាពល្អ និងត្រូវបានប្រជាជនខ្មែរនិយម
ប្រើប្រាស់ បើទោះជាប្រទេសនេះធ្លាប់ និងកំពុងមានបញ្ហាព្រំដែនយ៉ាងធ្ងន់ធ្ងរជាមួយកម្ពុជា។

នៅដើមឆ្នាំនេះ ពិធីតាំងពិព័រណ៍ពាណិជ្ជកម្មថៃត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៦ កុម្ភៈ ដល់
ថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០១២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ក្រុម
ហ៊ុនដែលចូលរួមធ្វើការពិព័រណ៍ផលិតផលលើកនេះត្រូវបានគេចែកចេញជា ៦ប្រភេទ រួម
ទាំងអស់គឺមានចំនួនប្រមាណជា ២២១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុន និងផលិតផលជា
ច្រើនដែលកំពុងត្រូវបានគាំទ្រប្រើប្រាស់នៅកម្ពុជា ដូចជាផលិតផលថ្នាំដុសធ្មេញ colgate
សំបកកង់ម៉ូតូ deestone និងភេសជ្ចៈ m150 ។ល។

ចាប់តាំងពីពេលបើកទ្វារនៅវេលាម៉ោង​ ០៩ព្រឹក យើងឃើញមានមនុស្សជាច្រើនបាននាំ
គ្នាជាក្រុមៗចូលមកទិញ ឬទស្សនាកំសាន្ដការតាំងពិព័រណ៍នេះ ប៉ុន្ដែតាមការសង្កេតមើល
យើងជឿថា មនុស្សភាគច្រើនបានទិញរបស់របរប្រើប្រាស់ ច្រើនជាងមនុស្សមកទស្សនា
ប្រការនេះបានបង្ហាញថា ប្រជាជនខ្មែរនៅតែចូលចិត្តប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ
ដូចកាលពីមុន៕

ជ្រុងមួយនៃពិធីពិព័រណ៍ផលិតផលថៃ

បុគ្គលិកម្នាក់កំពុងបង្ហាញអំពីសិល្បៈឆ្លាក់ផ្លែឈើ ដោយប្រើកាំបិតរបស់ក្រុមហ៊ុនខ្លួន





ម៉ូតូរាប់មិនអស់ដែលត្រូវបានផ្ញើរនៅក្បែរមជ្ឈមណ្ឌលតាំងពិព័រណ៍

ដោយ ៖ សូរីយ៉ា