រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក PAJERO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខរាជការ ៤១៦១ ត្រូវម្ចាស់អ្នកបើកបរបើកបុករបាំងថ្មចែកផ្លូវលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១២ មករា បណ្តាលឱ្យខូចខាតរថយន្តយ៉ាងដំណំ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ក្រៅពីអ្នកបើកបររថយន្តបង្កហេតុរងរបួសបែកក្បាលធ្ងន់ធ្ងរដោយសារបោកក្បាលនឹងចង្កូតរថយ ន្ត ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធ្វើដំណើរលើដងផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើ ង លុះដល់ចំណុចកើតហេតុក៏ជ្រុលល្បឿនបុករបាំងថ្មបណ្តាលឱ្យខ្ទេចក្បាលរថយន្តទៅមុខលែងរួ ចតែម្តង ។ ប្រភពព័ត៌មានដដែលបានបន្តថា អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណខាងលើនេះមានអាការស្រវឹងដោយសារទើបតែធ្វើដំណើរចេញព ីជប់លៀងផ្ទះបងប្អូននៅខេត្តកណ្តាល ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយស្ទូចរថយន្តបង្កហេតុយកទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការទៅតាម ច្បាប់ ៕
