ខេត្តព្រៃវែង ៖ ​ចោរប្រដាប់​ដោយកាំភ្លើង​​​មានគ្នា​​៦​នាក់​បានចូ​លប្លន់​​ផ្ទះជួសជុលម៉ាញ៉េ​​បាញ់ស្លាប់​​ម្នាក់ និង​​រង​របួស​​២នាក់ ​បង្ក​ឱ្យមាន​ការ​​ភ្ញាក់​​​ផ្អើល និង​ភ័យខ្លាច​​កាលពីវេលាម៉ោង​​​៦​និង​​​២០នាទី​​ល្ងាចថ្ងៃទី​​៨ មករា ​២០១១ នៅ​​ផ្ទះ​​មួយស្ថិត​ក្នុងផ្សារ​​​ស្នេហ៍ ​ភូមិ​​ស្នេហ៍ ​ឃុំ​ធាយ ស្រុកបា​ភ្នំ ។បុរស​រងគ្រោះ​បាត់បង់ជីវិត​ឈ្មោះ​​ចិន សុផល អាយុ​​​៤០ឆ្នាំ ជា​ជាង​ជួសជុលម៉ាញ៉េ ​រស់​នៅ​​ក្នុង​ភូមិ​​-ឃុំ​​​កើតហេតុ​​ខាងលើ ​ត្រូវចោរ​​បាញ់​​ឱ្យ​​រងរបួស​ធ្ងន់ ​ហើយ​​ក្រោយ​មក​​បានស្លាប់​នៅ​ពាក់កណ្តាល​​ផ្លូវ ខណៈ​បញ្ជូន​​ទៅសង្គ្រោះ​នៅ​​​​មន្ទីរពេទ្យ ។ ចំណែក​សាច់ញាតិ​នៃក្រុម​​គ្រួសារ​​នេះ​​២នាក់​ទៀត​​បាន​​រងរបួសធ្ងន់ ​កំពុង​​សំរាក​ព្យា​បាល​​នៅឯមន្ទីរពេទ្យ​...។ ​អំពើប្លន់​​នៅកណ្តាល​​ផ្សារ​​នេះ បានក្លាយ​​ជា​សមរភូមិ​​ប្រយុទ្ធ​​ដោយ​ចុង​កាណុ​​ងកាំភ្លើង​​មួយប្រាវផងដែរ ​ខណៈ​ប៉ូលិស​​ទៅ​​ជួយធ្វើ​អន្តរាគមន៍​​​គឺ​​បាញ់ទៅបាញ់មក​បាន​បន្តិច​​ទើប​ក្រុម​​ចោរបាន​នាំគ្នា​​រត់គេច ខ្លួន ៕​