ភាពធុញថប់ តែងតែកើតឡើងលើមនុស្សគ្រប់ៗ គ្នា មិនថា មនុស្សចាស់ ក្មេង ប្រុស ឬស្រីនោះទេ។ ភាពធុញថប់នេះ  អាចកើតឡើង  ដោយសារតែ  ភាពនៅទំនេរ ច្រើនពេករបស់មនុស្ស។ តើលោកអ្នកមានវីធីសាស្រ្តបែបណា ដើម្បីបំបាត់ភាពធុញថប់?

width=500

ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន អាចជួយបំបាត់ភាពធុញថប់ របស់លោកអ្នកបាន៖

១/ ទស្សនាផ្សាររបស់កសិករ៖ ទីផ្សាររបស់កសិករ  ជាផលិតផលសម្រេចរបស់កសិករ ដូចជា៖ បន្លែ និង ផ្លែឈើ   ជាដើម។ គួរបញ្ជាក់ផងដែរថា   ការដើរនៅជុំវិញ  ទីផ្សាររបស់កសិករមួយ អាចជាវិធីដ៏ល្អមួយ ដែលអាចជួយលោកអ្នក  កាត់បន្ថយភាពទំនេរច្រើនពេកឥតប្រយោជន៍ ដែលបណ្តាលឱ្យអ្នក កើតមានភាពធុញថប់។ ម្យ៉ាងទៀត  ការដើរទស្សនានេះ ក៏ដូចជាការងារមួយដែររបស់លោកអ្នកដែលអាចជួយឱ្យលោកអ្នក មានមិត្តភកិ្តច្រើននៅក្នុងសង្គម។

២/ ដាំផ្កា ឬ រៀបចំសួនច្បារ៖ ការដាំផ្កា ឬ រៀបចំសួនច្បារ​  នៅក្នុងគេហដ្ឋានរបស់អ្នកពិតណាស់  វាគឺជាការងារមួយដ៏ល្អ  ដែលអាចអ្នកឱ្យយកចិត្តទុកថែរក្សា  អ្វីដែលអ្នកបានបង្កើតឡើងដោយខ្លួនឯង។ អ្នកនឹងគិតពីផ្ការបស់អ្នកថា តើថ្ងៃនេះ  ខ្ញុំបានស្រោចទឹកឱ្យវាហើយឬនៅ? អូ! តើប៉ុន្មានថ្ងៃទៀត វានឹងចេញផ្កា?  ការងារទាំងនេះហើយ ដែលអាចជួយអ្នកកាត់បន្ថយភាពទំនេរច្រើន និង ជួយបំបាត់ភាពធុញថប់ និង ភាពមិនសប្បាយចិត្ត។

៣/ ទស្សនាឧទ្យានជាតិ ឬ ធ្វើដំណើរកំសាន្ត៖ ពិតណាស់!  ការធ្វើដំណើរកំសាន្ត ជារឿងមួយ ដ៏ល្អបំផុត ដែលអាចជួយឱ្យអ្នក  មានអារម្មណ៍រីករាយ ជាមួយក្រុមគ្រួសារ និង មិត្តភក្តិ។ មួយវិញទៀត វាក៏ជាឱកាស ដ៏ល្អដែរ   ដែលអាចជួយអ្នក    ប្រមូលយករឿងអ្វីដែលមិនសប្បាយចិត្ត  បោះចោល នៅកំពុងធ្វើដំណើរកំសាន្ត ជំនួសជាមួយនឹង ភាពរីករាយជាមួយនឹងបរិយាកាស និង ទេសភាពដ៏ស្រស់ស្អាត នៅជុំវិញខ្លួនរបស់អ្នក៕

ដោយ៖ វណ្ណៈប្រភព៖ care2