ថ្មីៗនេះ ក្រសួងការងារ ប្រទេសប្រេស៊ីល បានដាក់លិខិតប្តឹងក្រុមហ៊ុន Samsung ដោយសារតែលក្ខខណ្ឌការងារ អាក្រក់ នៅក្នុងរោងចក្រមួយ នៅ Zona Franca de Manaus, Brazil ។

តាមគេហទំព័រ Sammobile, Samsung ត្រូវបានចោទប្រកាន់ ទៅលើលក្ខខណ្ឌការងារ មិនសមស្រប (តាមលក្ខខណ្ឌការងារ) ជាមួយកម្មករជាច្រើននាក់ ដែលត្រូវឈរធ្វើការចាប់ពី ១០ ទៅ១៥ ម៉ោង ក្នុងមួយថ្ងៃ មិនមានពេលសំរាក ក្នុងរយះពេល ២៧ ថ្ងៃជាប់គ្នា។

តាមប្រភព បានឲ្យដឹងថា រោងចក្រនេះ មានកម្មកររហូតជាង ៥.៦០០ នាក់ ប៉ុន្តែមានកម្មករដល់ទៅជិត ២០១៨ នាក់ ក្នុងចំណោមកម្មករទាំងអស់ បានដាក់ពាក្យសុំឈប់ធ្វើការ ដោយសារតែមានបញ្ហាសុខភាព។ បញ្ហាសុខភាព ដែលកម្មករទាំងនោះបានជួបប្រទះរួមមាន បញ្ហាស្តីពីឆ្អឹងខ្នង រលាកសរសៃ និងរលាកអង្គុញឆ្អឹង (ស្មា ជង្គង់ កែងដៃ)។ Samsung អាចនឹងត្រូវសងសំណងចំនួន ១១០ លានដុល្លារ សំរាប់ការធ្វើឲ្យប៉ះពាល់សុខភាព របស់កម្មករ។

/

Samsung ទទួលស្គាល់ពីសារសំខាន់ នៃការប្តឹងនេះ ហើយបានបញ្ជាក់ថា នឹងធ្វើការជាមួយគ្រប់អាជ្ញាធរទាំងអស់ ក្នុងការស៊ើបអង្កេត រឿងនេះ ឲ្យបានសមស្រប, និងបានប្តេជ្ញាថានឹង ផ្តល់ដល់កម្មករទាំងអស់ នូវបរិស្ថានការងារ ដ៏ល្អបំផុតមួយ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VReview