សុភាពនារីទាំងឡាយ តែងតែប្រាថ្នាចង់បាននូវស្បែកសម៉ដ្ឋ  ភ្លឺរលោង តឹងណែន  ដោយធម្មជាតិព្រោះថា ស្បែកគឺជាផ្នែកមួយដ៏ទាក់ទាញបំផុត នៃសម្រស់ដីស្រស់ផូរផង់របស់ស្រ្តីគ្រប់រូប។ ដូច្នេះ ថ្ងៃនេះ យើងសូមណែនាំលោកអ្នក ជាពិសេសសុភាពស្រ្តីទំាងអស់នូវអាហារមួយចំនួន ដែលអាចជួយឱ្យស្បែកមានសុខភាពល្អ សម៉ដ្ឋ ភ្លឺរលោង និងតឹងណែនដោយធម្មជាតិមិនប៉ះពាល់សុខភាពនិងចំណាយប្រាក់តិច។

/

វិធីទី១៖ សូមទទួលផ្លែស្ទូប័ររី  ធ្វើជារបបអាហារប្រចាំថ្ងៃ  នឹងជួយឱ្យស្បែកសម៉ដ្ឋ  និង ភ្លឺរលោងពីព្រោះ នៅក្នុងផ្លែស្ទូប័ររី មានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនស៊ី ដែលមានតួនាទី ព្យាបាលកំចាត់កោសិកាស្បែកខូច ឱ្យដុះលូតលាស់មកវិញបានយ៉ាងឆាប់រហ័ស។

វិធីទី២៖ សូមយកផ្លែស្ទូប័ររី  ក្រឡុកឱ្យម៉ដ្ឋ ឬ ក្រឡុកលាយមួយនឹងផ្លែ raspberries និងផ្លែប្លូប័ររីរួចផឹកវា ជាការស្រេច។

មួយវិញទៀត លោកអ្នក ឬមិត្តស្រ្តីទំាងអស់   អាចយកទឹកដោះគោះជូរ  លាយជាមួយនឹងទឹកឃ្មុំកន្លះស្រាបព្រាបាយ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខ ទុករយៈពេល ៨នាទី រួចលាងសម្អាតទឹកចេញ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ health