នៅក្នុងឆ្នាំ ២០១២នេះ ព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗ  ដែលជាប់ចំណាត់ថ្នាក់ល្អបំផុត មានដូចជា អ្នកសុតបញ្ចូលទីបានល្អបំផុតប្រចាំឆ្នាំ អ្នកលេងល្អបំផុតប្រចាំឆ្នាំ... ។ ប៉ុន្តែ Camnews សូមលើកយកនូវចំណាត់ថ្នាក់ល្អសំខាន់ៗតែ ៥ប៉ុណ្ណោះ ជូនប្រិយមិត្តទស្សនាដូចខាងក្រោម។

១. អ្នកសុតបញ្ចូលទីបានល្អបំផុតប្រចាំឆ្នាំ (Goal of the Year)

Zlatan Ibrahimovic គឺជាកីឡាករខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ស៊ុយអែត និងជាខ្សែប្រយុទ្ធរបស់ក្លឹបជើងខ្លាំង Paris Saint-Germain របស់បារាំង ដែលលេចធ្លោក្នុង UEFA Champion League។ នៅក្នុងការប្រកួតរវាងក្រុមជម្រើសជាតិ ស៊ុយអែត និងអង់គ្លេស ស៊ុយអែតឈ្នះក្នុងលទ្ធផល 4-2 ដែលពេលនោះកីឡាករ Zlatan Ibrahimovic បានដាំដូងសុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ។

width=478

សូមទស្សនាវីដេអូ៖

២. ឱកាសដ៏ពិសេសបំផុតប្រចាំឆ្នាំ (Moment of the year)

កាលពីថ្ងៃទី ១៩ ឧសភា ២០១២ ក្លឹបបាល់ទាត់ Chelsea បានក្លាយជាជើងឯកនៃការប្រកួត UEFA Champion Leauge រដូវកាលកន្លងទៅនេះ ដែលយកឈ្នះលើក្លឹប Bayern Munich ក្នុងវគ្គប្រកួតផ្តាច់ព្រាត់។

width=472

៣. អ្នកលេងល្អបំផុតប្រចាំឆ្នាំ (Player of the Year)

កីឡាករ Lionel Messi បានជាប់ជាចំណាត់ថា្នកអ្នកលេងបាល់ល្អបំផុតប្រចាំឆ្នាំ។ លោកបានសាងកេរ្តិ៍ឈ្មោះដោយ រកគ្រាប់បាល់សរុបបានចំនួន ៩០គ្រាប់ បំបែកឯតទគ្គកម្ម Guinness World Record។

width=471

៤. អ្នកដឹកនាំល្អបំផុតប្រចាំឆ្នាំ (Manager of the Year)

លោក Neil Lennon ជាអ្នកគ្រប់គ្រងក្លឹប Celtic របស់ស្កត់លែន។ លើកទីមួយដែលលោក Neil Lennon បានដឹកនាំក្រុម Celtic ក្នុងការប្រកួត UEFA Champion League លោកបានធ្វើឲ្យក្លឹបនេះជាប់ក្នុងលំដាប់ក្លឹបជើងខ្លាំងទាំង ១៦របស់អឺរ៉ុប។ ចំណែកឯការប្រកួតរវាង Celtic និងក្លឹបជើងខ្លាំង Barcelona កាលពីខែវិច្ឆិកា កន្លងទៅនេះ លោកបានធ្វើឲ្យ Celtic ទទួលបានជ័យជំនះក្នុងលទ្ធផល 2-1 ទៀងផង។

width=476

៥. ក្រុមបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ (Team of the Year)

ក្រុមជម្រើសជាតិ អេស៉្បាញបានជាប់ជាក្រុមបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រាត់នៃ Euro Champion League 2012 ក្រុមអេស៉្បាញ បានយកជ័យជំនះយ៉ាងត្រចះត្រចង់លើក្រុមអ៊ីតាលីក្នុងលទ្ធផល 4-0 ក្លាយជាជើងឯក៕

width=482

ដោយ៖ តុលា ប្រភព៖ sport