ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅឯ Haiyang ប្រទេសចិន  មកទល់នឹងពេលនេះ  នៅតែមានអាកាសធាតុ hot ដដែលស្របពេលដែលមាននារីៗ​លើកទឹកចិត្ត ស្លៀកសំលៀកបំពាក់ក្នុងឈុត  Bikini  ដែលមករាំលើកទឹកចិត្តកីឡាករដែលបានប្រកួតនៅលើវាលខ្សាច់នេះ ក្នុងអំឡុងការប្រកួត Asian Beach Games ។

width=487

គួរបញ្ជាក់ផងដែរថា ការប្រកួត  Asian  Beach  Games  នេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី  ១៦ដល់ ២២ ខែមិថុនា ក្នុងឆ្នាំនេះ។  ក្រោយពីមានការប្រកួតដ៏ស្វិតស្វាញនេះ  បើតាមប្រភពពត៌មានបានអោយដឹងថា  ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ  ១ ដោយទទួលបានមេដាយមាសដល់ទៅ១៤ មេដាយ  រីឯប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ  ២ ដោយទទួលបានមេដាយមាសចំនួន  ១៣ មេដាយ  និង  ចំណាត់ថ្នាក់លេខ ៣ បានទៅប្រទេសកូរ៉េខាងត្បូង ដោយទទួលបានមេដាយត្រឹមតែ ៦ មេដាយតែប៉ុណ្ណោះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទើបតែកន្លងផុតទៅថ្មីៗ    ដែលបានធ្វើអោយទស្សនិកជនជាប់ជិតដិតអារម្មណ៏ជាមួយនិងការប្រកួតនេះខ្លាំងណាស់ តែអ្វីដែលមិនអាចបំភ្លេចបាននោះគឺថា រាល់កាយវិការក៏ដូចជាការរាំ របស់ក្រុមនារីៗលើកទឹកចិត្ត ពិតជាធ្វើអោយទស្សនិកជនទស្សនាមិនពព្រិចភ្នែក។

លើសពីនេះទៅទៀត បើសិនណា លោកអ្នកចង់ឃើញ​និងតាមដានទស្សនានូវព្រឹត្តិការណ៏បែបនេះទៀត លោកអ្នកត្រូវរង់ចាំមើលនូវសកម្មភាពទាំងអស់នេះ  នៅពីរឆ្នាំក្រោយទៀត  ដែលនិងធ្វើនៅ Phuket ប្រទេសថៃ ក្នុងឆ្នាំ ២០១៤។

ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើព្រឹត្តិការណ៏ Asian Beach Games  នៅក្នុងឆ្នាំនេះមានភាពសប្បាយរីករាយ ក៏ដូចជាមានភាពទាក់ទាញយ៉ាងណានោះ សូមតាមដានទស្សនារូបភាព មួយចំនួនដូចខាងក្រោម ៖

width=499

width=499

width=498

ដោយ ៖ រិទ្ធីប្រភព ៖ asiaone