អង់គ្លេស៖ តាមធម្មតាក្រុមហ៊ុនហ្គេមណា ដែលមានហ្គេម ឬវីដេអូរហ្គេមដែលប៉ះពាល់ដល់សុខភាពក្មេងក្រោមអាយុ ១៨ឆ្នាំ ក្រុមហ៊ុននោះនឹងប្រឈមមុខចំពោះមុខច្បាប់ ឬក៏អាចបញ្ជូនទៅកាន់ពន្ធនាគារក៏ថាបាន។
ពេលថ្មីៗនេះ តាមការប្រាប់ ពីក្រុមហ៊ុនបង្កើតហ្គេម ដ៏មួយក្នុងចក្រភពអង់គ្លេស បានអោយដឹងថា ដោយផ្អែកទៅលើច្បាប់ Brtish Board of Film Classofocation (BBFC) ក្រុមហ៊ុនបានបង្កើតហ្គេម តាមបែបស្ដង់ដារអឺរ៉ុប គឺ PEGI (Pan European Game Information) ដែលមិនមានភាពប៉ះពាល់ខ្លាំង ដល់សុខភាពក្មេងក្រោម ១៨ឆ្នាំទេ។
គួររំឭកផងដែរថា PEGI ត្រូវបានគេដាក់លក់ដោយស្របច្បាប់ ទូទាំងប្រទេសអង់គ្លេស ពោលដាក់លក់ចំពោះកុមារ ដែលមានអាយុចាប់ពី ១៥ ទៅ ១៨ឆ្នាំប៉ុណ្ណោះ។ តាមការអោយដឹងពីភ្នាក់ងារសុខាភិបាល បានអោយដឹងថា ហ្គេមប្រភេទនេះគឺមិនមានភាពប៉ះពាល់ ដល់សុខភាពកុមារណាស់ណាទេ។ ដូច្នេះកុមារ អាចលេងវា ជាការកំសាន្ដអារម្មណ៍របស់ពួកគេ។
លោក Dr Jo Twist ប្រធានប្រតិបត្ដិការនៃ The Association of UK Interactive Entertaimentបាននិយាយថា ប្រភេទហ្គេមនេះ (PEGI) ពិតជាល្អ សម្រាប់ការកំសាន្ដរបស់កុមារ ម្យ៉ាងទៀតវា ក៏អត់មានអីប៉ះពាល់ដល់សុខភាពកុមារដែរ។ លោកបានបន្ដថា មាតាបិតា គ្រប់ក្រុមគ្រួសារទាំងអស់ អាចទិញហ្គេមនេះដាក់ផ្ទះសម្រាប់កូនៗបាន។ នេះជាវីដូអូរក្លីបដែលបង្ហាញពីហ្កេមនេះ សូមចុចដើម្បីមើល។
ចងចាំ៖ ការលេងហ្គេមច្រើនម៉ោងពេក អាចបណ្ដាលអោយប៉ះពាល់សុខភាពដល់ស្លាប់។ សូមមាតាបិតាទាំងអស់ ប្រុងប្រយ័ត្នចំពោះកូនណាដែល មានអារម្មណ៍ញៀនទៅនឹងហ្គេម។
ដោយ៖ សីហាប្រភព៖ sky