Lumia 930 ត្រូវបានបំពាក់អេក្រង់ 5 inch ជាមួយនឹងកញ្ចក់ការពារ Corning Gorilla Glass 3 ដែលតាមការអះអាងរបស់ក្រុមហ៊ុនផលិត កញ្ចក់ការពារនេះ អាចទប់ទល់នឹងការប៉ះទង្គិចជាមួយកូនសោ ឬកាំបិតចុងស្រួចជាដើម ប៉ុន្ដែ ជាក់ស្ដែង តើវាពិតជារឹងមាំដូចការអះអាងដែរ ឬអត់?

ដើម្បីពិសោធនូវគុណភាពរបស់កញ្ចក់ Corning Gorilla Glass 3 នៅលើអេក្រង់ របស់ Nokia Lumia 930 ក្រុមអ្នកជំនាញការ បានប្រើកាំបិតចុងស្រួចមួយ ដើម្បីកោសទៅលើអេក្រង់ ក៏ប៉ុន្ដែ អេក្រង់ហាក់មិនមានបញ្ហាអ្វីកើតឡើង ហើយកាំបិតនោះ ក៏បានក្លាយជា “ប៊ិកថាច់ស្គ្រីន” គួរឱ្យចាប់អារម្មណ៍។

ពិសេសជាងនេះ នៅពេលអ្នកពិសោធ លេងហ្គេម ចាក់កាប់ផ្លែឈើដ៏ល្បីឈ្មោះ នៅលើទូរស័ព្ទ ដោយប្រើប្រាស់កាំបិត គេឃើញថា អេក្រង់ នៅតែដំណើរការធម្មតា និងមិនមានស្នាមឆូត ឬស្នាមរលាត់អ្វីមួយសោះឡើយ។

សកម្មភាព និងលទ្ធផលនៃការពិសោធខាងលើនេះ បញ្ជាក់ថា អេក្រង់របស់ Lumia 930 ត្រូវបានការពារយ៉ាងល្អបំផុត។ អ្នកប្រើប្រាស់ Lumia 930 អាចស្ងប់ចិត្ត នៅពេលដាក់ស្មាតហ្វូននេះ ជាមួយវត្ថុរឹង ស្រួច ដូចជាកូនសោ ។ល។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Nokiapoweruser/Youtube