ការសាកល្បងភាពរឹងមាំរបស់ស្មាតហ្វូន ដោយការទម្លាក់វាពីលើទីខ្ពស់ លែងជាប្រការចម្លែកទៀតហើយ សម្រាប់អ្នកប្រើប្រាស់។ ថ្មីៗនេះ ការធ្វើតែស ទម្លាក់ស្មាតហ្វូន LG G3 ក៏ត្រូវបានគេធ្វើឡើង។

width=475

នៅក្នុងវីដេអូខ្លីមួយ កំពូលស្មាតហ្វូន LG G3 ត្រូវឆ្លងកាត់ ២ដំណាក់កាល រួមមាន ៖ ទម្លាក់ឱ្យប៉ះគូទទូរស័ព្ទ និងទម្លាក់ផ្កាប់មុខ ទៅលើបេតុងរឹង។

នៅក្នុងការសាកល្បង ទម្លាក់ឱ្យប៉ះទង្គិចគូទទូរស័ព្ទ គេឃើញថា LG G3 ត្រូវខូចខាតត្រង់គ្រោងម៉ាស៊ីន ដោយមានស្នាមរលាត់ឃើញច្បាស់ ប៉ុន្ដែ អេក្រង់របស់វា នៅតែរក្សាបាននូវទម្រង់ល្អដូចដើម។ ចំណែក នៅក្នុងការធ្វើតែស ទម្លាក់ផ្កាប់មុខវិញ អេក្រង់របស់ស្មាតហ្វូនលំដាប់កំពូលនេះ ត្រូវប្រេះធំ។ នេះគឺជាប្រការដែលគេងាយយល់ ព្រោះថា LG G3 ប្រើប្រាស់អេក្រង់ធំ។ និយាយរួម ទូរស័ព្ទឆ្លាតវៃដែលមានអេក្រង់ 5,5 inch រីសូលូសឹន 2K នេះ មិនមែនជាស្មាតហ្វូនរឹងមាំបំផុតនោះទេ ដូច្នេះ ប្រសិនប្រើប្រាស់ស្មាតហ្វូននេះ ល្អបំផុត គឺត្រូវមានស្រោមពីខាងក្រៅ។ប្រភពពី GsmArena ឱ្យដឹងថា LG G3 នឹងត្រូវបានដាក់លក់ ចាប់ពីថ្ងៃទី ២៧ មិថុនា នៅក្នុងទីផ្សារអាស៊ី ដូចជា ហុងកុង ឥណ្ដូនេស៊ី សឹង្ហបុរី និងហ្វ៊ីលីពីន។ ក្រោយមក វានឹងត្រូវបង្ហាញខ្លួន នៅអឺរ៉ុប ជាមួយតម្លៃ ៦០០អឺរ៉ូ ។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ GsmArena/Youtube