នៅថ្ងៃទី ១៧ កក្កដា ខាងមុខនេះ ក្រុមហ៊ុន Verizon  នឹងចាប់ផ្ដើមចែកចាយស្មាតហ្វូន LG G3 ហើយអ្នកក៏អាចបញ្ជាទិញជាមុន ចាប់ពីថ្ងៃនេះ។

/

ក្រុមហ៊ុនអ៊ីនធឺរណិត Verizon បានប្រកាសជាផ្លូវការនូវតម្លៃរបស់កំពូលស្មាតហ្វូន LG G3 ក៏ដូចជាព័ត៌មានទាក់ទិននឹងផលិតផលនេះ នៅតាមបណ្ដាញរបស់ខ្លួន។ ទូរស័ព្ទឆ្លាតវៃប្រណិត LG G3 នឹងបង្ហាញវត្តមានរបស់ខ្លួន ចាប់ពីថ្ងៃទី ១៧ កក្កដា នៅតាមបណ្ដាហាងលក់រាយរបស់ក្រុមហ៊ុន Verizon ។ Verizon បានចាប់ផ្ដើមទទួលការបញ្ជាទិញជាមុននូវស្មាតហ្វូន LG G3 ប៉ុន្ដែចំនួន មានកំណត់។

/

តម្លៃរបស់ស្មាតវហ្វូន LG G3 ត្រូវបានក្រុមហ៊ុន Verizon លក់ក្នុងតម្លៃត្រឹម​តែ ៩៩,៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ ដោយមានភ្ជាប់ជាមួយនឹងកិច្ចសន្យាប្រើប្រាស់សេវាកម្មអ៊ីនធឺរណិត Verizon ក្នុងរយៈពេល ២ឆ្នាំ។ នេះគឺជាតម្លៃថោកបំផុត ធៀបនឹងការដាក់លក់ របស់ក្រុមហ៊ុន AT&T និង Sprint ដែលលក់ក្នុងតម្លៃ ១៩៩,៩៩ដុល្លារ។

/

ក្រៅពីបណ្ដាក្រុមហ៊ុនខាងលើ អ្នកក៏អាចបញ្ជាទិញជាមុន តាមរយៈ Best Buy ឬ Amazon ផងដែរ។ ប្រសិនជា អ្នកចង់បាន LG G3 ជាមួយនឹងនាឡេកាឆ្លាតវៃ LG G Watch  នោះ អ្នកនឹងត្រូវចំណាយ ២២៩,៩ដុល្លារ។

/

/

/

យោងតាមព័ត៌មានពីក្រុមហ៊ុន Verizon ឱ្យដឹងថា ស្មាតហ្វូន LG G3 មានពណ៌ចំនួន ២ សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅលោហធាតុ និងពណ៌.ស ។ អ្នកអាចជ្រើសរើស LG G3 មួយ ក្នុងចំណោម ២ពណ៌ខាងលើ នៅថ្ងៃទី ១៧ កក្កដាខាងមុខនេះ ដោយក្រុមហ៊ុន Verizon  នឹងចាប់ផ្ដើមចែកចាយស្មាតហ្វូន LG G3 ហើយអ្នកក៏អាចបញ្ជាទិញជាមុន ចាប់ពីថ្ងៃនេះផងដែរ​។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ nextpowerup/tech