ក្រុមហ៊ុន Sony បានឧទ្ទេសនាមជាផ្លូវការនូវស្មាតហ្វូនមិនជ្រាបទឹក Xperia M4 Aqua របស់ខ្លួន ដែលបច្ចុប្បន្ន គេរំពឹងថា តម្លៃរបស់ស្មាតហ្វូននេះនឹងទាបជាងច្រើន បើធៀបនឹងគ្រឿងម៉ាស៊ីនប្រភេទខ្លាំងរបស់វា។

/

 

តាមការព្យាករ Sony Xperia M4 Aqua នឹងមានតម្លៃប្រហែល ២៩៩ អឺរ៉ូ ( ៣៣០ដុល្លារអាមេរិក)។ ក៏ប៉ុន្តែ តម្លៃពិតរបស់វា អាចនឹងទាបជាងនេះ។ ទំព័រ Amazon នៅ អាល្លឺម៉ង់ ទើបតែបានចុះផ្សាយព័ត៌មាន​ស្ដីអំពីការបញ្ជាក់ទិញជាមុននូវស្មាតហ្វូន Xperia M4 Aqua នេះ ដោយដាក់តម្លៃ ២៧៩អឺរ៉ូ (៣០៨ដុល្លារអាមេរិក) សម្រាប់កំណែមិនជាប់សោ (unlocked unit)។ ប៉ុន្តែ បច្ចុប្បន្ន នៅ​អឺរ៉ុប អ្នកប្រើប្រាស់អាច​ជ្រើស​រើសបាន​តែ​ពីរ​ពណ៌​ប៉ុណ្ណោះ គឺពណ៌ ស និងខ្មៅ ចំណែក​ពណ៌​ផ្សេង​ទៀតមិន​ទាន់​មាន​នៅ​ឡើយ។

/

គួររំលឹកថា Sony Xperia M4 Aqua ត្រូវបានឧទ្ទេសនាមជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ២០១៥។ ស្មាតហ្វូននេះ មានរូបរាងខាងក្រៅ ប្រហាក់ប្រហែលនឹង Xperia Z3 ប៉ុន្តែ គ្រឿងម៉ាស៊ីន ខ្សោយជាងបន្តិច។ ចំនុចពិសេសរបស់ Sony Xperia M4 Aqua នោះគឺសមត្ថភាពទប់ទល់នឹងការជ្រាបទឹក និងធូលី កម្រិត IP68 ហើយម៉ាស៊ីននេះ ដំណើរការដោយប្រព័ន្ធ Android 5.0 Lollipop ។

/

ក្រៅពីនេះ Xperia M4 Aqua ប្រើប្រូសេសឺរ Snapdragon 615 8-core 64-bit , RAM 2GB, អង្គចងចាំក្នុង 16GB។ កាមេរ៉ាក្រោយ ១៣មេហ្គាភិកសេល និងកាមេរ៉ាមុខ ៥មេហ្គាភិកសេល រួមនឹងថ្ម ថាមពល 2,400mAh ។

/

/

ក្រុមហ៊ុន Sony ឱ្យដឹងថា Xperia M4 Aqua នឹងត្រូវបានបញ្ចេញលក់ជាផ្លូវការ នៅលើទីផ្សារ ៨០តំបន់ ក្នុងពិភពលោក ចាប់ពីរដូវផ្ការីក/និទាឃរដូវ (២១មិន-២១មិថុនា) ឆ្នាំនេះ។ សង្ឃឹម តម្លៃផ្លូវការរបស់ Xperia M4 Aqua នៅកម្ពុជា នឹងមិនខ្ពស់ជាងប៉ុន្មាន បើធៀបនឹងតម្លៃដែល Sony បានលក់នៅអឺរ៉ូប៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena