ក្រុមមនុស្សមួយចំនួន បានពិសោធទៅលើភាពរឹងមាំរបស់ iPhone 6 Plus ដោយការទម្លាក់ពីទីខ្ពស់ មកលើថ្ម ប៉ុន្ដែ វីដេអូដែលបង្ហាញអំពីការ “ដាក់ទារុណកម្ម” ទៅ iPhone 6 Plus ដែលធ្វើឱ្យគេចាប់អារម្មណ៍បំផុត មកដល់ពេលនេះ គឺបានទៅលើក្រុម RatedRR ។

/

/

បណ្ដាសមាជិករបស់ក្រុម RatedRR បានសម្រេចចិត្ត ជ្រមុជស្មាតហ្វូនដែលមានមនុស្សរាប់លាននាក់ កំពុងចង់បានមកធ្វើជាកម្មសិទ្ធិនេះ ចូលទៅក្នុងធាតុរាវ អាហ្សូត (nitrogen)។ អ្វីដែលគួរយកចិត្តទុកដាក់ នោះគឺថា ស្មាតហ្វូននេះ នៅតែដំណើរការបានប៉ុន្មានវិនាទី ទើបវាខូចទាំងស្រុង បន្ទាប់ពីត្រូវគេយកចេញពីធាតុរាវនេះ។ ក្រោយមក រូបរាងកាយរបស់ iPhone 6 Plus ត្រូវបែកបាក់ខ្ទេចខ្ទីគ្មានសល់ នៅពេលត្រូវមួយញញួរដ៏ធ្ងន់។

/

/

មនុស្សមួយចំនួន យល់ថា ការប្រហារ iPhone ទាំងនេះ គឺសម្រាប់តែអ្នកដែលចូលចិត្តលេងបែបលេចធ្លោ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ប៉ុន្ដែ សម្រាប់មនុស្សភាគច្រើន បានសម្ដែងនូវអារម្មណ៍ថា វាពិតជាអស្ចារ្យ ហើយអ្នកខ្លះថា វាជាប្រការដ៏គួរឱ្យសោកស្ដាយ នៅពេលបានទស្សនាវីដេអូ ដោយសារតែ ស្មាតហ្វូនដែលមានតម្លៃ ត្រូវបានគេបំផ្លាញចោលទទេៗបែបនេះ។

គួររំឮកថា មុននេះ RatedRR ត្រូវបានគេស្គាល់ថា មានឈ្មោះល្បីក្នុងពិភពលោក ព្រោះតែការប្រហារបណ្ដាឧបករណ៍ iOS និង Android ដោយកាំភ្លើង។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/Nextpowerup