Lumia 930 គឺជាស្មាតហ្វូនលំដាប់ខ្ពស់ដំបូង របស់ Nokia ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិ Windows Phone 8.1 ហើយវានឹងត្រូវបានដាក់លក់ក្នុងទីផ្សារពិភពលោក នៅខែឧសភា ដោយចាប់ផ្ដើមពីអឺរ៉ុប ក្នុងតម្លៃ ៥៩៩ដុល្លារ។

ក្នុងព្រឹត្តិការណ៍កាលពីយប់មិញ នៅអាមេរិក ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានប្រកាសឧទ្ទេសនាម ទូរស័ព្ទឆ្លាតវៃលំដាប់ខ្ពស់ Lumia 930 ជាកំណែអន្ដរជាតិរបស់ Lumia Icon ដែលត្រូវបានដាក់លក់ មុននេះ។

Lumia 930 មានអេក្រង់ 5 inch កម្រិតរីសូលូសឹន 1.080 x 1.920 pixel ClearBlack OLED ប្រូសេសឺរ quad-core Qualcomm Snapdragon 800 កម្រិត 2,2 GHz, RAM 2GB និងអង្គចងចាំក្នុងម៉ាស៊ីន 32 GB ។ អ៊ីនធឺរហ្វេស Live Tiles របស់ Lumia 930 ត្រូវបានបំពាក់ប្រអប់ជួរឈរទីបី ដូចទៅនឹង Lumia 1520 និង Lumia 1320 ដែលជា phablet Windows Phone របស់ Nokia ។

Lumia 930 មានកាមេរ៉ា PureView ឡើងដល់20 megapixel ដោយសេនសឺរ BSI 1/2.5 មានបច្ចេកវិទ្យាទប់ទល់នឹងភាពញ័រ OIS និងភ្លើង flash LED មួយគូ។ ដូចទៅនឹង Lumia 1520 និង Lumia 1020 ស្មាតហ្វូន Lumia 930 អាចថតរូបគុណភាពខ្ពស់ សម្រាប់រីសូលូសឹន 5MP ។


ក្រៅពីនេះ Nokia ក៏បានបំពាក់នូវកម្មវិធីជំនួយការថតរូប និងកែរូប វីដេអូ ជាច្រើន ដូចជា Nokia Camera, Creative Studio, Cinemagraph ។ល។ ទន្ទឹមនឹងនេះ ស្មាតហ្វូន Lumia 930 ក៏បំពាក់ SensorCore សម្រាប់គ្រប់គ្រងសុខភាព។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet/ The Verge