ក្រុមហ៊ុន Blu ទើបតែប្រកាសបង្ហាញកំពូលស្មាតហ្វូន ២កំណែរបស់ខ្លួន ក្នុងឆ្នាំនេះ ប៉ុន្ដែ តម្លៃរបស់វា ត្រឹមតែ ៣៩៩ដុល្លារ និង ៣៤៩ដុល្លារ។

/

រចនារូបរាងរបស់ Blu Life Pure XL មានចំណុចប្រហាក់ប្រហែលនឹង Gionee Elife E7 ។ Blu Life Pure XL មានអេក្រង់ 5.5 inch រីសូលូសឹន Full HD 1920x1080 pixel, បំពាក់ស្រទាប់កញ្ចក់ Corning Gorilla Glass 3, ប្រូសេសឺរ Qualcomm Snapdragon 800 កម្រិត 2.2GHz, ក្រាហ្វិច Adreno 330 , កាមេរ៉ាក្រោយ 16 megapixel និងកាមេរ៉ាមុខ 8 megapixel ។ Blu Life Pure XL បំពាក់ថ្ម មានថាមពល 2.500mAh និងដំណើរការដោយប្រព័ន្ធ Android 4.2 Jelly Bean (នឹងត្រូវបានដំឡើងទៅ Android 4.4)។

/

Life Pure XL មាន ២កំណែ រួមមាន កំណែ 32GB មាន RAM 3GB តម្លៃ ៣៩៩ដុល្លារអាមេរិក និងចំណែកកំណែ 16GB មាន RAM 2GB មានតម្លៃ ៣៤៩ដុល្លារ។

/

/

កំណែ 32GB+ RAM 3GB ត្រូវបានក្រុមហ៊ុនបញ្ចេញលក់ ចាប់ពីថ្ងៃទី ២ឧសភា ដោយមាន ២ពណ៌ គឺ ខ្មៅ និង ស ។ រីឯកំណែ 16GB+RAM 2GB នឹងបង្ហាញខ្លួនក្នុងទីផ្សារ ចាប់ពីខែមិថុនាខាងមុខ ដោយមាន ៤ពណ៌គឺខ្មៅ ស ខៀវ និងស៊ីជំពូ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena/prnewswire