[IMG]
ពេលថ្មីៗនេះក្រុមហ៊ុន Sony ទើបតែបានធ្វើការឧទ្ទេសនាមជាផ្លូវការនូវសមិទ្ធិផល Ultrabook ដំបូងរបស់ខ្លួនមានឈ្មោះថា VAIO T ។ ការរចនារបស់សមិទ្ធិផលថ្មីនេះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាគំរូដែលធ្លាប់បានដាក់បង្ហាញវត្តមាននៅឯពីធីតាំងពិព័រណ៌ CES ២០១២ នាពេលកន្លងមកដូច្នោះដែរ ជាមួយនឹងសំបកត្រូវបានផលិតឡើងពីសារធាតុម៉ាញ៉េស្យូមដ៏ស្រស់ស្អាត។ សមិទ្ធិផលថ្មីនេះមានកំរាស់ ១៧,៨ មីលីម៉ែត្រ។ VAIO T នេះនឹងមានចំនួន ២ កំណែគឺ ប្រើប្រាស់អេក្រង់ទំហំ ១១,៦ អ៊ីងនិង ១៣,៣ អ៊ីងជាមួយនឹងលេខកូដបន្តបន្ទាប់គឺ T11 និង T13 ។ ចំពោះ T13 មានresolution ១៣៦៦ x ៧៦៨ pixel ដោយឡែកចំពោះ T11 មិនទាន់ត្រូវបាន Sony ប្រកាសអោយដឹងនៅឡើយ ប៉ុន្តែត្រូវបានគេសន្និដ្ឋានថានឹងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងគំរូ T13 ដែរ។ ទាំងពីរគំរូខាងលើនេះសុទ្ធតែប្រើប្រាស់ CPU Intel Core i3 Sandy Bridge ដូចគ្នាគឺមិនមែន Ivy Bridgeនោះឡើយ។ អ្នកប្រើប្រាស់ក៏អាចធ្វើការជ្រើសរើសលើប្រភេទឧបករណ៍រក្សាទិន្នន័យជាប្រភេទSSD រឺក៏ HDD ៣២០GB អមមកជាមួយនូវ SSD ទំហំតូចមួយដើម្បីជួយបង្កើនកំរិតល្បឿនក៏បាន។ Sony បានអោយដឹងថាគំរូ VAIO T គឺប្រើប្រាស់ SSD ដែលមានរយៈពេលដំណើរការបានត្រឹមតែ ៩ ម៉ោងប៉ុណ្ណោះ ហើយក៏នឹងត្រូវបានចេញលក់នៅក្នុងខែឧសភានេះផងដែរជាមួយតំលៃមិនទាន់ត្រូវបានប្រកាសអោយដឹងនៅឡើយ។ /// ផ្នែកខាងក្នុងនៃ VAIO T នេះគឺមានបំពាក់ដោយបច្ចេកវិទ្យា Rapid Wake + Eco ដែលជួយអោយម៉ាស៊ីនអាច reboot បានលឿនបំផុតពីស្ថានភាព sleep ,មិនតែប៉ុណ្ណោះគឺជួយអោយម៉ាស៊ីនអាចស្ថិតនៅក្នុងស្ថានភាពបែបនេះបានរហូតដល់រយៈពេល ៩០ ថ្ងៃទៀតផង។ បច្ចេកវិទ្យា Intel Smart Response Technology (iSRT) គឺអនុញ្ញាតអោយអាចប្រើប្រាស់ SSD ប្រៀបដូចជា Cache ដើម្បីជំរុញអោយរយៈពេលនៃការ reboot ក៏ដូចជាដំណើរការនៃកម្មវិធីផ្សេងៗបានលឿនទៀតផងដែរ។ចំពោះកន្លែងបញ្ជារ Mouse របស់ VAIO T នេះវិញមានទំហំធំទូលាយមិនមានប៊ូតុងចុចនោះទេ និងថែមទាំងជាប្រភេទ Multi-touch ផងដែរ។ / Sony បានបំពាក់អោយ VAIO T នូវ webcam Exmor for PC ដែលសន្យានឹងនាំមកនូវរួបភាពមានគុណភាពច្បាស់បំផុតនៅពេលសន្ទនារគ្នាលើប្រព័ន្ធអ៊ីនធើណែតបើទោះបីជាស្ថិតក្នុងស្ថានភាពខ្វះពន្លឺក៏ដោយ។ បច្ចេកវិទ្យា xLOUD និង Clear Phase នឹងជួយបង្កើននូវ Volume របស់ Speaker ដោយមិនធ្វើអោយសំលេងបែកនោះឡើយ។ នៅលើ VAIO T នេះថែមទាំងមានរន្ធដោត USB ដ៏ពិសេសមួយដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការសាកថ្មសំរាប់គ្រឿងអេឡិចត្រូនិចផ្សេងៗបានគ្រប់ពេលវេលា ទាំងពេលម៉ាស៊ីនកំពុងស្ថិតក្នុងស្ថានភាព Sleep រឺបិទទាំងស្រុងក៏ដោយ។ កម្មវិធី PlayMemories Home ត្រូវបាន Sony ដំឡើងជាស្រេចនៅក្នុងម៉ាស៊ីនដែលជួយអោយអ្នកប្រើប្រាស់អាចធ្វើការកែសំរួលខ្សែវីដេអូរបស់ខ្លួនបានយ៉ាងងាយស្រួលបំផុត។ កម្មវិធី Adobe Acrobat X Standard ក៏ត្រូវបានភា្ជប់មកជាមួយស្រាប់ផងដែរ។ អតិថិជនដែលបានទិញ Sony VAIO T នេះនឹងត្រូវបានក្រុមហ៊ុនផ្តល់ជួននូវការប្រើប្រាស់សាកល្បងកម្មវិធីការពារអំពើចោរកម្មឈ្មោះថា Intel Anti-Theft ក្នុងរយៈពេល ៩០ ថ្ងៃទៀតផង។ មុខងារសុវត្ថិភាពនេះត្រូវបានបំពាក់នៅក្នុង Hardware របស់ម៉ាស៊ីន និងដែលអាចមានសមត្ថភាពដឹងបានពីហនិភ័យទាំងឡាយនៅពេលដែលម៉ាស៊ីនត្រូវបានលួច និងធ្វើការចាក់សោរភ្លាមៗផងដែរដើម្បីការពារសុវត្ថិភាពទិន្នន័យឯកសារទាំងឡាយក្នុងម៉ាស៊ីន។ រូបសណ្ឋានរបស់ Ultrabook Sony VAIO T
  • ប្រព័ន្ធប្រតិបត្តិការ៖ Windows 7 Home Premium 64-bit SP1
  • អេក្រង់៖ ១១,៦ អ៊ីង (VAIO T11) និង ១៣,៣អ៊ីង (Sony VAIO T13)
  • Resolution ៖ ១៣៦៦ x ៧៦៨ (គំរូ T13)
  • CPU ៖ Intel Core i3-2367M, ល្បឿន ១,៤GHz, cache ៣MB
  • RAM ៖ ៤GB DDR3 1333MHz
  • GPU ៖ Intel HD 3000
  • ឧបករណ៍រក្សាទិន្នន័យ៖ SSD រឺ HDD ៣២០GB ៥៤០០rpm + SSD ៣២GB
  • ប្រព័ន្ធតំណភ្ជាប់៖ Wifi b/g/n, Bluetooth 4.0, ១ x USB 2.0, ១ x USB 3.0 ជាមួយនឹងសមត្ថភាពអាចសាកថ្មបាន, ១ x HDMI, ១x VGA, Speaker stereo, រន្ធសំរាប់ដោតអង្គចងចាំខាងក្រៅ និង jack ដោតកាសស្តាប់និង micro ។
  • Webcam ៖ Exmor for PC ទំហំ ១,៣១ megapixel
  • មានប៊ូតុង Web, VAIO, Assist
  • កន្លែងបញ្ជារ Mouse ធំទូលាយនឹងជាប្រភេទ Multi-touch
  • ទំហំ ៖ ២២៦ x ១៧,៨ x ៣២៣ មីលីម៉ែត្រ
  • ទំងន់ ៖ ១,៦ គីឡូក្រាម
  • រយៈពេលប្រើប្រាស់ថ្ម៖ ៩ ម៉ោង (សំរាប់គំរូប្រើប្រាស់ SSD) ៕
ប្រភព៖  thevergeដោយ៖ រស្មី