លោកអ្នកគ្រប់គ្រងក្លឹប Manchester United គឺលោក Alex Ferguson បានលាតត្រដាងជាសារធារណៈនូវចារិកលក្ខណៈក្នុងការគ្រប់គ្រងក្រុមរបស់លោក។

Ferguson នឹងឈានចូលដល់អាយុ ៧១ឆ្នាំហើយនៅឆ្នាំថ្មីនេះ ហើយថ្មីៗនេះលោកត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់សាលា Harvard Business School សិក្សាពីភាពជាអ្នកដឹកនាំរបស់លោក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគាត់បាននិយាយថា គាត់ជាអ្នកដឹកនាំដ៏ឆេវឆាវ ហើយថែមទាំងខ្ចឹលទៀតផង។

Ferguson បានមានប្រសាសន៍ថា “ទោះបីខ្ញុំធ្លាប់មានចារិកឆេវឆាវ ហើយពុះកញ្ជ្រោលចង់ឲ្យក្រុមទទួលបានជ័យជំនះ ប៉ុន្តែឥឡូវនេះខ្ញុំរាងស្លូតជាងមុនបន្តិចហើយ។ ហើយឥឡួវនេះខ្ញុំថែមទាំងអាចអត់ធ្មត់បាននៅពេលដែលកីឡាករណាម្នាក់នៅក្នុងក្រុម Man Utd លេងពុំសូវបានល្អទៀតផង”

សូមបញ្ជាក់ថាលោក Ferguson ជាអ្នកគ្រប់គ្រងក្លឹប Man Utd តាំងពីឆ្នាំ១៩៨៦មកម្លេះ ហើយសព្វថ្ងៃកំពុងដឹកនាំក្រុមឲ្យឈរក្នុងលំដាប់លេខ១ ក្នុងតារាង Premier League៕
ដោយ៖ តុលា ប្រភព៖ DM