តាមបណ្តាប្រភពព័ត៌មានថ្មីៗនេះ ពិតប្រាកដណាស់ដែលថា iPhone ជំនាន់ក្រោយ នឹងមានបន្ថែមនូវ Version ពណ៌មាស មួយទៀត។ ជាក់ស្តែងពណ៌មាសនោះ គឺប្រហាក់ប្រហែល នឹងពណ៌ស្រាសំប៉ាញ។

គេហទំព័រ iMore បានពាំនាំយកសំដីពី Ally Kazmucha  (បុគ្គលិកបច្ចេកទេសម្នាក់នៅក្នុងរោងចក្រស្រោបពណ៌ ដល់បណ្តាឧបករណ៍របស់ Apple) មកប្រាប់ឲ្យដឹងថា ពណ៌មាស គឺជាពណ៌មួយក្នុងចំណោមពណ៌ជាច្រើនទៀត ដែលងាយស្រួលបំផុត ដើម្បីកែខៃ (លេងម៉ូតបន្ថែម) សំរាប់ iPhone។ផ្ទុយទៅវិញ ពណ៌ខ្មៅ គឺជាពណ៌មួយដែល ពិបាកកែខៃ លេងម៉ូតបន្ថែមណាស់។

បើនិយាយពីបច្ចេកវិទ្យា វាមិនពិបាកឡើយ ការដែល Apple បំពាក់ពណ៌មាសដល់ iPhone ជំនាន់ថ្មី ប៉ុន្តែបើនិយាយពីពាណិជ្ជកម្ម ហេតុផលមួយណា ដែលជុំរុញ Apple? វាជារឿងសាមញ្ញ មិនពិបាកយល់ឡើយ ព្រោះថាពណ៌មាស គឺជាពណ៌ដែលត្រូវបានអ្នកប្រើជាច្រើននាក់  កែខៃលេងម៉ូតបន្ថែមដល់ iPhone បន្ទាប់ពីបានទិញរួចមក ជាពិសេសនៅខាងបណ្តាប្រទេស នៅអាស៊ី។ ហើយ Appleផ្គត់ផ្គង់ពណ៌នេះ គឺដើម្បីបំពេញ តម្រូវការរបស់ អតិថិជន។

/

ទន្ទឹមនឹងនោះ តាមផែនការរបស់ Apple គឺ iPhone 5S ឆ្នាំនេះ នឹងត្រូវបាន Update Hardware នៅផ្នែកខាងក្នុង។ ប៉ុន្តែបើសិនជា Apple មិនបាន Update អ្វីច្រើនពី Hardware ដូច្នេះ ការបន្ថែមនូវពណ៌មាស នឹងជួយទប់ស្កាត់នូវមតិរិះគន់ និងធ្វើឲ្យអ្នកប្រើប្រាស់ ត្រៀមខ្លួនរួចជាស្រេច ក្នុងការចំណាយប្រាក់ទិញ iPhone ជំនាន់ថ្មី៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VReview