ស្រី្ត គឺជានារីដែលងាយស្រួលឆ្លងនូវប្រភេទជំងឺផ្សេងៗ ជាច្រើន ច្រើនជាងបុរស ដែលជំងឺមួយចំនួនទាក់ទងនឹងរោគស្រី្ត គឺមិនអាចកើតមានចំពោះបុរសនោះទេ។ ឧទាហរណ៍ជាក់ស្តែងដូចជាប្រភេទជំងឺរលាកហើមដោះស្រ្តី គឺកើតមានចំពោះតែស្រ្តីប៉ុណ្ណោះ។ ជំងឺរលាកដោះស្រ្តី គឺជាមួយដែលបង្កឡើងដោយមេរោគឆ្លងទៅលើដើមទ្រូងស្រ្តី តាមរយៈការបំបៅដោះកូន យូរទៅធ្វើឱ្យប្រះក្បាលដោះ (ចុងដោះ) និងធ្វើឱ្យស្រី្តជាម្តាយមានអាការឈឺចុកចាប់ត្រង់ដើមទ្រូង និងកើតមានជំងឺរលាកដោះ។ខាងក្រោមនេះ គឺជារូបមន្តងាយៗ មួយចំនួន អាចជួយព្យាបាលរោគរលាកដោះស្រ្តី ឱ្យជាសះស្បើយ បានយ៉ាងមានប្រសិទ្ធិភាព។

វិធីទី១៖ សូមយកស្លឹកស្ពៃក្តោបត្រជាក់ ២ទៅ ៣ស្លឹក ដាក់បិទពីលើដោះ កន្លែងរលាកនោះ បន្ទាប់មកយកស្លឹកស្ពៃក្តោបចេញមកវិញ នៅពេលវាអស់ជាតិត្រជាក់។
វិធីទី២៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ៣ ទៅ ៤ស្លាបព្រាបាយ ដាក់ត្រាំទឹក ទុករយៈពេល ១យប់ បន្ទាប់មកវា កិន ឬក្រឡុកម៉ដ្ឋ នៅពេលព្រឹក រួចលាបនៅលើដើមទ្រូង ឬដោះកន្លែងដែលរលាកហើមនោះ ទុករយៈពេល ១៥នាទី រួចប្រើក្រណាត់ស្អាតក្របពីលើដើមទ្រូងជាការស្រេច។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដងក្នុង ១ថ្ងៃ នឹងជួយព្យាបាលរោគរលាកដោះ ឱ្យឆាប់ជាសះស្បើយមានសភាពដូចដើមវិញ ដោយធម្មជាតិ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda