Apple បានធ្វើការចុះឈ្មោះ Copyright បច្ចេកវិទ្យាជួយឲ្យស្មាតហ្វូន មានប្រតិកម្មរហ័ស និងបង្វិលមុំសមរម្យមួយ ពេលដែលត្រូវធ្លាក់ចុះមកក្រោម។

ប័ណ្ណប៉ាតង់ពណ៌នាពីវិធីសាស្ត្រផ្សេងៗគ្នាត្រូវបាន Apple ចេញផ្សាយ ដើម្បីការពារ iPhoneក្នុងដំណាក់កាលនៃការធ្លាក់ចុះ។ បច្ចេកវិទ្យានេះរួមមាន បណ្តា Sensor ល្បឿន, សន្ទង់ផ្ទៃ(ឧបករណ៍ប្រាប់នូវចំនុចផ្ទៃដើម) និង បណ្តា Sensor អស្ចារ្យផ្សេងៗទៀតដែលអាចផ្លាស់ប្តូរទិសដៅ និងផ្ទៃក្រៅរបស់ទូរស័ព្ទ តាមប្រព័ន្ធវាយតំលៃ គឺវានឹងជួបហានិភ័យតិចបំផុត (ដូច-ជាបង្វិលទូរស័ព្ទឲ្យប៉ះផ្នែកគែមទូរស័ព្ទ ជំនួសឲ្យ អេក្រង់ធ្លាក់ផ្ទុបនឹងផ្ទៃឥដ្ឋជាដើម)។

/

ក្រៅពីនេះ ឧបករណ៍នៅមាន ប្រអប់ខ្មៅ មួយ​ ដែលអាចទទួល និង Save ទុកនូវព័ត៌មានពីការធ្លាក់ចុះ ដូចជា កំរិតប៉ះពាល់នៃការការប៉ះទង្គិច ជាដើម។ Apple បានឲ្យដឹងថា កត្តានេះវានឹងជួយឲ្យបណ្តាក្រុមហ៊ុនផលិតអាចទទួលបាននូវឯកសារ ស្តីពីទូរស័ព្ទដែលធ្លាក់ចុះយ៉ាងណា ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរ ការរចនាម៉ូត ទៅលើបណ្តាស្មាតហ្វូនក្រោយៗទៀត៕

ដោយ៖ សិលាប្រភព៖ VE