ខេត្តក្រចេះ ៖ មន្ត្រីក្រុមការងាររបស់ក្រសួងសុខាភិបាលចំនួន៥រូប បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងគ្រួសាររបស់ស្ដ្រីឈ្មោះឈឿន ស៊ីណែត អាយុ២៦ឆ្នាំ ដែលបានស្លាប់់បាត់បង់ជីវិតក្រោយពេលវះកាត់សំរាលកូន ។ ការបានសួរសុខទុក្ខដល់លំនៅឋានរបស់គ្រួសារស្ដ្រីរងគ្រោះពីសំណាក់មន្ត្រីក្រុមការងាររបស់ក្រស ួងសុខាភិបាលទាំង៥រូបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ មករា នៅក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ដោយមានការទទួលយ៉ាងរាក់ទាក់កក់ក្ដៅពីសំណាក់ក្រុមគ្រួសារនិងសាច់ញាតិសព ។ ការរួសរាន់របស់មន្ដ្រីក្រុមការងារក្រសួងសុខាភិបាលនេះ គឺបន្ទាប់ពីមានការចែកខិត្តប័ណ្ណមួយឈុតនៅក្រុងក្រចេះនេះរបស់គ្រួសារសពពីប្រការមិនគួរស្ល ាប់របស់ស្ត្រីរងគ្រោះ ហើយបានធ្វើការស្តីបន្ទោសទៅលើក្រុមវេជ្ជបណ្ឌិត ។គិតមកទល់នឹងពេលនេះមានរយៈពេល១១ថ្ងៃហើយ ដែលស្ដ្រីរងគ្រោះដោយការវះកាត់សំរាលកូនត្រូវស្លាប់ ក្រោយពេលទទួលការវះកាត់ពីសំណាក់លោកវេជ្ជបណ្ឌិត គាង ហុង អនុប្រធានពេទ្យបង្អែកខេត្ដ ព្រមទាំងក្រុមវេជ្ជបណ្ឌិតមួយចំនួនទៀតអស់រយៈពេលជាច្រើនម៉ោងគឺបានត្រឹមតែសង្គ្រោះជីវិត ទារក ។ រីឯស្ដ្រីជាម្ដាយដោយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក៏ត្រូវបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីពេ ទ្យឯប្រទេសវៀតណាម តែក៏ត្រូវស្លាប់ នៅត្រឹមពាក់កណ្ដាលផ្លូវនារសៀលថ្ងៃទី២៥ ធ្នូ កន្លងទៅ ។ បន្ទាប់ពីស្ដ្រីជាម្ដាយទារកស្លាប់បាត់បង់ជីវិត ក្រុមគ្រួសារសាច់ញាតិបានធ្វើការចោទប្រកាន់ទៅលើក្រុមវេជ្ជបណ្ឌិតមួយចំនួនជាពិសេសលោកវេជ្ជប ណ្ឌិតគាង ហុង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ដថា គ្មានការទទួលខុសត្រូវទៅលើអ្នកជំងឺដោយមានចេតនាធ្វើឱ្យស្ត្រីរងគ្រោះជាម្ដាយទារកស្លាប់ដែរ គឺជាឃាតកឈាមត្រជាក់ ។នៅចំពោះមុខក្រុមការងាររបស់ក្រសួងសុខាភិបាលដែលបានចុះមកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារសពស្ដ្រីរងគ្រោះ នាព្រឹកនោះ លោក ជេត សាវ៉ុន ត្រូវជាឪពុករបស់សពស្ដ្រីវះកាត់សំរាលកូនបានរៀបរាប់ថា អស់រយៈពេលជាង៥ម៉ោងទើបកូនស្រីគាត់ត្រូវបានគេយកចេញពីបន្ទប់វះកាត់ទាំងសភាពគ្រោះថ្នាក់បំផ ុត ដោយឃើញសភាពបែបនេះនិងមានការបារម្ភក្នុងនាមគាត់ជាឪពុកបានសួរទៅក្រុមគ្រូពេទ្យជាញឹកញាប់ អំពីអាការកូនស្រី ប៉ុន្ដែក្រុមវេជ្ជបណ្ឌិតទាំងនោះនៅតែឆ្លើយថា «មិនអីគឺធូរស្រាលច្រើនហើយ គ្រាន់តែត្បៀតទងសួតមិនអាចដកដង្ហើមដោយខ្លួនឯងបាន» ។ ដោយឃើញអាការកាន់តែធ្ងន់ធ្ងរ ក្រុមគ្រួសារចង់បញ្ជូនកូនទៅមន្ទីរពេទ្យឯភ្នំពេញដែរតែក្រុមគ្រូពេទ្យនៅតែនិយាយថាមិ នអី លុះរយៈពេលជាងកន្លះម៉ោងក្រាយមកគឺនៅម៉ោង១រសៀលថ្ងៃទី២៥ ធ្នូ ទើបលោកវេជ្ជបណ្ឌិតគាង ហុង អនុប្រធានមន្ទីរពេទ្យបានមកប្រាប់គាត់ថាឱ្យបញ្ជូនកូនស្រីទៅមន្ទីរពេទ្យឯប្រទេសវៀត ណាម មិនឱ្យទៅពេទ្យនៅភ្នំពេញទេ ។ ដោយសារតែស្វាមីនិងគាត់ជាឪពុកជឿលើគ្រូពេទ្យក៏សំរេចបញ្ជូនកូនស្រីទៅមន្ទីពេទ្យប្រទេសវៀតណាម តែមិនអាចសង្គ្រោះបានដោយនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល កូនស្រីគាត់ក៏បានស្លាប់នៅពាក់កណ្ដាលផ្លូវលើរថយន្ដ ។ក្រុមគ្រួសារសាច់ញាតិសពស្ដ្រីរងគ្រោះ បានដាក់ការចោទប្រកាន់ទៅលើក្រុមវេជ្ជបណ្ឌិតក្នុងពេលវះកាត់ដូចជា នៅក្នុងអំឡុងពេលនៃការវះកាត់ក្រុមគ្រូពេទ្យបានចាក់ថ្នាំសន្លប់ដល់ទៅពីរដង ព្រមទាំងបានបូមឈាមស្ដ្រីរងគ្រោះចំនួន២ដងដែរ គឺបូមចេញពីកដៃនិងកជើង ។ ប្រការទាំងនេះត្រូវបានគ្រួសាររបស់សពចោទថា ខុស លក្ខណៈបច្ចេកទេសសង្គ្រោះរបស់ពេទ្យ ហើយការសំរាលកូនបើជួបប្រទះនូវស្ថានភាពលំបាកឬគ្រោះថ្នាក់បំផុតគ្រូពេទ្យមានជំរើសពីរ គឺទុកម្ដាយនិងទុកកូនតែជាទូទៅគេតែងទុកម្ដាយ ហើយក្រុមគ្រូពេទ្យជាអ្នកសង្គ្រោះក៏ត្រូវមកពិភាក្សាជាមួយនិងក្រុមគ្រួសារស្ដ្រីរងគ្រោះឬស្ វាមី ។ ផ្ទុយទៅវិញ ក្រុមគ្រូពេទ្យទាំងនេះមិនបានមកពិភាក្សាជាមួយស្វាមី ឬក្រុមគ្រួសារស្ដ្រីរងគ្រោះឡើយ ជាពិសេសការបង្អាក់អ្នកជំងឺជាច្រើនម៉ោងមិនយកទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងភ្លាមៗដូចជាម ន្ទីពេទ្យនៅឯភ្នំពេញ ខណៈពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតនោះ ។នៅចំពោះមុខក្រុមគ្រួសារសាច់ញាតិរបស់ស្ដ្រីរងគ្រោះ មន្ត្រីក្រុមការងារក្រសួងសុខាភិបាលទាំងអស់បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយក្រុម គ្រួសារសពទាំងមូល ហើយរាល់ការចោទប្រកាន់ពីកំហុសឆ្គងរបស់ក្រុមគ្រូពេទ្យ ដែលគ្រួសារសពបានលើកឡើងទាំងនេះត្រូវបានក្រុមមន្ដ្រីទាំងនោះអះអាងថា នឹងយកទៅជំរាបជូនថ្នាក់លើដើម្បីធ្វើការប្រឹក្សាវែកញែកស្រាវជ្រាវបន្ដ ។ លោក ជេត សាវ៉ុន ត្រូវជាឪពុករបស់សពស្ដ្រីរងគ្រោះបានរៀបរាប់ទៀតថា បន្ទាប់ពីស្រាវជ្រាវរកភស្ដុតាងបានច្រើនគ្រប់គ្រាន់លោកនឹងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីឱ្យជួយរកយុត្ដិធម៌សំរាប់ទារកដែលគ្មានម្ដាយ និងរកយុត្ដធម៌ជូនដល់ក្រុមគ្រួសារសព ។ ការទទូចប្ដឹងតវ៉ាពីសំណាក់ក្រុមគ្រួសារលោកជាមួយនឹងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខេត្ដន េះ គឺលោកមិនចង់ទាមទារអ្វីនោះទេក្រៅពីយុត្ដិធម៌ សំរាប់ទារកនិងក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋនៅខេត្ដក្រចេះដែលមានជំនឿទុកចិត្ដលើក្រុមគ្រូពេទ្យសព្វថ្ងៃនេះ ៕

