ក្បួនរថយន្ដរបស់រដ្ឋមន្ដ្រីការបរទេសអាមេរិក លោកស្រី Hillary Clinton ត្រូវបានប្រជាជននៅក្រុងAlexandria ប្រទេសអេហ្ស៊ីប ស្វាគមន៍ ដោយ ផ្លែប៉េងប៉ោះ ស្បែកជើង និងសំបកដបជ័រ។

ព័ត៌មានបានអោយដឹងថា ការ វាយប្រហារ របស់ប្រជាជន បែបនេះគឺចាប់ផ្ដើមឡើងបន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោកស្រី Hillary នៅ Alexandria ជាកន្លែងដែលលោកស្រី បានអំពាវនិងជម្រុញអោយមានប្រជាធិបតី សេរី នៅ អេហ្ស៊ីប។
លោកស្រី Hillary រួមនឹងមន្ដ្រីអាមេរិកដែលរួមដំណើរ មិនទទួលរងគ្រោះនោះទេ ក៏ប៉ុន្ដែ មន្ដ្រីអេហ្ស៊ីប ម្នាក់ ត្រូវបានគេគប់ត្រូវនឹងប៉េងប៉ោះ។

មុននេះ បាតុកម្មមួយក៏ត្រូវបានធ្វើឡើងនៅខាងក្រៅសណ្ឋាគារដែលលោកស្រី Hillary ស្នាក់នៅ។ក្រុមតវ៉ា បានស្រែកជ័យឃោសន៍ ប្រឆាំងនឹងសាសនាអ៊ីស្លាម ព្រមទាំងបានចោទអាមេរិក ថាបានគាំទ្របេក្ខភាព Mohamed Morsi ដែលជាសមាជិកនៃបងប្អូនសាសនាអ៊ីស្លាម នៅក្នុងការបោះឆ្នោតកន្លងទៅ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing