បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton កាលពីថ្ងៃទី១១សីហា បានរិះគន់យ៉ាងចាស់ដៃទៅលើសំដីរបស់បេក្ខភាពប្រធានាធិបតេយ្យមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលបានថ្លែងថា លោកស្រី Hillary Clinton និងលោក Barack Obama គឺជា “ស្ថាបនិក” នៃក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (ISIS)។

/សង្គ្រាមពាក្យ​សំដី​បានកើតឡើង បន្ទាប់ពីលោក Donald Trump ចោទ​លោក Obama និង លោកស្រី Hillary Clinton ថា ជាអ្នកបង្កើតក្រុម​ភេរវកម្ម ISIS

លោកស្រី Hillary Clinton ថ្លែងថា ៖ “ទេ ប្រធានាធិបតី Barack Obama មិនមែនជាអ្នកបង្កើតក្រុម ISIS។ អ្នកដែលបានបន្ទាបដល់កម្រិតនោះ និងតែងតែធ្វើបែបនេះ មិនសមក្លាយជាអគ្គមេបញ្ជាការនៃប្រទេសជាតិនោះទេ”។ ទំព័រ Twitter របស់លោកស្រី Clinton ក្រោយមក ក៏បានបង្ហោះនូវមតិជាច្រើនដែលវាយប្រហារទៅលើលោក Donald Trump។ការរិះគន់ខាងលើ ត្រូវបានធ្វើឡើងដើម្បីវាយបកទៅលើ Donald Trump បន្ទាប់ពីបេក្ខភាពប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ និយាយថា លោក Barack Obama និងអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton គឺជាអ្នកបង្កើតក្រុម ISIS។ លោក Trump និយាយនៅក្នុងថ្ងៃឃោសនាបោះឆ្នោតថា “ក្រុម ISIS កំពុងលើកតំកើង Obama។គាត់គឺជាអ្នកបង្កើត ISIS។ គាត់គឺជាស្ថាបនិករបស់ ISIS ។ ចំណែកហសស្ថាបនិកវិញ ខ្ញុំសូមអះអាងថា គឺជាលោកស្រី Hillary Clinto”។ មុននេះ លោក Trump ក៏ធ្លាប់បាននិយាយថា លោកស្រី Clinton “គួរតែទទួលបានរង្វាន់ពីអង្គរដ្ឋអ៊ីស្លាម ក្នុងនាមជាអ្នកបង្កើតអង្គការភេរវកម្មនេះ។”ក្រុមអ្នកតំណាងរាស្ដ្រនៃបក្សសាធារណរដ្ឋ កន្លងមក បានស្វែងរកវិធីដើម្បីទម្លាក់កំហុសទៅលើលោក Obama និងលោកស្រី Clinton ទាក់ទឹននឹងភាពវឹកវរនៅមជ្ឈឹមបូព៌ា ការងើបឡើងរបស់ក្រុម ISIS នៅអ៊ីរ៉ាក់ និងស៊ីរី ដោយរិះគន់ថា បញ្ហាទាំងនេះកើតឡើងដោយសារគោលនយោបាយការបរទេសរបស់ថ្នាក់ដឹកនាំ។ ពួកគេយល់ថា លោក Obama បានយឺតយ៉ាវក្នុងការដឹងអំពីការគំរាមកំហែងពី ISIS។សូមបញ្ជាក់ថា ក្រុមភេរវកម្ម ISIS បានកើតឡើង តាំងពីឆ្នាំ ២០១៣ បន្ទាប់ពីលោកស្រី Clintonចាកចេញពីតំណែង។ អង្គការរដ្ឋអ៊ីស្លាមនេះ បានចាប់ផ្ដើមពង្រីកខ្លួនភ្លាមៗ ក្រោយពីលោកប្រធានាធិបតី Obama សម្រេចដកទ័ពអាមេរិកចេញពី អ៊ីរ៉ាក់ កាលពីចុងឆ្នាំ ២០១១៕

ប្រែសម្រួល ៖ បុត្រា