តៃវ៉ាន់ ៖ យោងតាមការសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា មានបុរសម្នាក់ដែលកាត់សក់ក្បាលជារូបរាងប្រធានាធិបតីអាមេរិច លោក ដូណាល់ ត្រាំ នៅផ្ទៃខាងក្រោយនៃក្បាលរបស់គាត់ ។ 

ជាការពិតណាស់ មានកន្លែងសាឡនមួយមានឈ្មោះថា XB Hair នៅក្នុងទីក្រុង Changhua តៃវ៉ាន់ ដែលជាកន្លែងរចនាម៉ូដសក់ ដោយលោក Allen Chen នឹងធ្វើដោយផ្ទាល់ដៃតែម្តង ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

ត្រលប់ទៅខែ កញ្ញា ឆ្នាំមុនវិញ សាឡនបានធ្វើការចែករំលែករូបថតរបស់បុរសម្នាក់ ដែលសម្រេចចិត្តកាត់សក់របស់ខ្លួន ដោយយកតម្រង់ដូចជាមុខរបស់លោក ដូណាល់ ត្រាំ ។ 

/

គួរបញ្ជាក់ឲ្យដឹងថា រូបថតមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ក្រោយពីបង្ហោះនៅលើអិនធឺណិត ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតនិងវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ shanghaiist