បុរសចំណាស់ម្នាក់ត្រូវបានគេប្រទះ ឃើញដេកសន្លប់និងរងរបួសធ្ងន់ធ្ងរ នៅតាមបណ្ដោយផ្លូវលំក្នុងក្រុម១ ភូមិ-សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ដោយសារត្រូវចោរវាយប្លន់យកម៉ូតូ។
កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅ នៅត្រង់ចំណុចកើតហេតុខាងលើ មានបុរសម្នាក់ត្រូវបានប្រជាជនប្រទះឃើញដេកសន្លប់ និងមានរបួសយ៉ាងធ្ងន់ហើយត្រូវរថយន្ដដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយនៅសង្កាត់ផ្សារដេប៉ូ។
ក្រោយពេលដឹងខ្លួន បុរសនោះនិយាយថាបាត់កាបូបលុយ ទូរស័ព្ទ និងម៉ូតូ ដូច្នេះជាំជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ជាករណីចោរវាយប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិ៕

ដោយ ៖ សីហាប្រភព ៖ NW