នារីម្នាក់ដែលនៅមានព្រហ្មចារីយ គឺតែងតែមានការលំបាកនៅពេល ឡើងគ្រែ បន្ទាប់ពីបានរៀបការរួច ប្រសិននាងមិនបានយល់ដឹងខ្លះៗពីជីវិតផ្លូវភេទ។

នៅពេលជួបបុរសលើកដំបូង ស្ដ្រីចាប់ផ្ដើមមាន អារម្មណ៍មិនប្រក្រតី ភ័យផង អរផង ចំណែកបេះដូង ក៏លោតញាប់ខ្លាំង ត្រជាក់ដៃ ត្រជាក់ជើង។ ប្រសិនបើស្ដ្រីគិតថា ការរួម ភេទនឹងធ្វើឱ្យនាងឈឺចាប់ ពេលនោះ នាងកាន់តែមានអារម្មណ៍ភ័យខ្លាចខ្លាំងឡើងៗ ធ្វើអោយប្រព័ន្ធប្រដាប់ភេទរបស់នាង មិនអាចបញ្ចេញជាតិសំណើម ហើយប្រសិន ការរួមភេទដែលត្រូវបានធ្វើឡើង ដោយប្រើប្រាស់រយៈពេលខ្លី មិនមានការបបោសអង្អែលពីភាគីស្វាមី វានឹងធ្វើអោយនាង មានការឈឺចាប់។

ទោះជាយ៉ាងនេះក្ដី ការយល់ដឹងពីបញ្ហាសុខភាព ឬចំណេះដឹងផ្នែកបន្ដពូជ របស់បុរស និងស្ដ្រីគឺអាចជួយដោះស្រាយបញ្ហាខាងលើនេះបាន។ នៅមុនពេលចូលដល់ សមរភូមិ បុរស គួរតែជាអ្នកចាប់ផ្ដើមកំដៅសាច់ដុំ ដោយការបបោសអង្អែល និងធ្វើយ៉ាងណាអោយភាគីម្ខាងទៀតមានអារម្មណ៍ស្រើបស្រាលដល់ចំណុចកំពូល ក្រោយមកទើបចាប់ផ្ដើមប្រយុទ្ធ៕
ដោយ ៖ វិជ័យប្រភព ៖ DT