ជាមួយតំលៃមានប័ណ្ណធានា ប្រហែល ៣៣៧ ដុល្លារ, Galaxy Win គឺជាស្មាតហ្វូនមាន Chip Quad Core មានតំលៃលក់ទាបបំផុតរបស់ Samsung នៅវៀតណាម។ ស្មាតហ្វូនត្រូវបានបំពាក់នូវ Chip Quad Core ល្បឿន 1,2 GHz Cortex A5, RAM 1 GB និងប្រើ Android 4.1.2 ដូច S IIIជំនួសឲ្យ 4.2 ដូចនៅលើ Galaxy S4។
Galaxy Win មានអេក្រង់ទំហំធំ 4,7 inch ប៉ុន្តែកំរិតពន្លឺតែ WVGA 480 x 800 pixel ជាមួយ199 ppi។ Camera ក្រោយទំហំ 5 megapixel ចំណែក Camera មុខទំហំ VGA megapixel។ វាមាន Support ការបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD រួមជាមួយមេម៉ូរីក្នុង 8 GB។ ថ្មមកជាមួយ Win មានបរិមាណ 2.000 mAh។ ក្រៅពីនេះ វាក៏អាចភ្ជាប់ Wi-Fi b/g/n, Bluetooth 3.0, GPS។

Model នេះមានរាងស្រដៀង ទៅនឹង S III និង Note II, មានកម្រាស់ 9,7 mm, ទម្ងន់ 143,9 g។ នៅលើទីផ្សារអន្តរជាតិ ស្មាតហ្វូននេះនឹងមានពីរ Version គឺ Version ប្រើស៊ីមមួយ និង Version ប្រើបានស៊ីមពីរ។ សំរាប់នៅប្រទេសវៀតណាម Galaxy Win ចេញលក់ Version ស៊ីមពីរជាមួយឈ្មោះកូដGT-I8552 ដែលប្រើស៊ីមធម្មតាមួយ និងស៊ីម microSIM មួយ។



សំរាប់នៅទីផ្សារកម្ពុជា នៅមិនទាន់មានលក់នៅឡើយ ប៉ុន្តែនឹងមានឆាប់ៗនេះមិនខាន៕
ដោយ៖ សិលាប្រភព៖ VE