ភពមួយដែលមានឈ្មោះថា 2012 LZ1 មានប្រវែងទទឹងប្រហែល ១គីឡូម៉ែត្រ បានហោះហើរនៅចម្ងាយពីផែនដី ៥,៣លានគីឡូម៉ែត្រ កាលពីថ្ងៃទី ១៤ខែមុថុនាកន្លងទៅ។

width=476

 

ដំបូងឡើង 2012 LZ1 ត្រូវបានគេជឿថា មានទំហំប្រហែលក្រុងតូចមួយប៉ុណ្ណោះ ប៉ុន្ដែនៅពេលវា បានហោះមកក្បែរផែនដី នឹងដោយយោងទៅលើពន្លឺរបស់វា ក្រុមអ្នកវិទ្យាសាស្ដ្របានដឹងថា ប្រវែងទទឹងរបស់វា ប្រហែល ១គីឡូម៉ែត្រ។

Space.com ដកស្រង់សំដីរបស់ Ellen Howell សមាជិកនៃក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា ៖តាមពិត ទំហំរបស់វា ធំជាងទ្វេដង នៃការគិតដំបូងរបស់យើង។

width=481

ភព 012 LZ1​ ហោះហើរក្នុងចម្ងាយ ៥,៣ លានគីឡូម៉ែត្រពីផែនដី

ភពមួយដែលមានទំហំបែបនេះ អាចនឹងបង្កគ្រោះថ្នាក់ធំ ប្រសិនវាហោះមកប៉ះនឹងផែនដី។ អ្នកវិទ្យាសាស្ដ្រ បានគន់គូរឃើញថា 2012 LZ1​ នឹងមិនមានឱកាសក្នុងការកំទេចផែនដីនោះទេ ក្នុងរយៈពេល ៧៥០ ឆ្នាំទៅមុខ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing