អង់គ្លេស៖ តាមការអោយដឹង ពីព័ត៌មាន RAF កាលពីចុងសប្ដាហ៍នេះថា ឧទ្ធម្ភាគចក្រ នាវាមុជទឹករបស់អង់គ្លេសជាច្រើនគ្រឿង ក៏ដូចជាកងកំលាំងពិសេសរបស់ RAF បានខិតខំស្វែងរកក្មេងប្រុសម្នាក់ អាយុ ៤ឆ្នាំ ដែលបានបាត់ខ្លួននៅឯមាត់សមុទ្រ Burnham តំបន់ Somersetប្រទេសអង់គ្លេស កាលពីពេលកន្លងមកនេះ។
តាមប្រភពដដែលបានអោយដឹងថា ក្រោយពីឪពុកម្ដាយរបស់កុមារនោះ បានអំពាវនាវអោយ ក្រុមសម្ថត្ថកិច្ច ជួយរកកូនរបស់គេ ក្រុមប៉ូលីលទាំងអស់ ក៏បានរៀបចំឧទ្ធម្ភាគចក្រ ក៏ដូចជា នាវាមុជទឹកជាច្រើនគ្រឿង ដើម្បីស្វែងរកសាកសពកុមារនោះ។ គួរបញ្ចាក់ផងដែរថា កុមារនេះ បានបាត់ខ្លួន កាលពីរដូវក្ដៅ នាពាក់កណ្ដាលឆ្នំានេះ។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នករុករកទាំងអស់ មិនទាន់មានសង្ឃឹមថា អាចរកឃើញសាកសពកុមារនោះដែរ រហូតមកទល់នឹងពេលនេះ។ ជាមួយគ្នានេះដែរ ឪពុក ម្ដាយរបស់កុមារនេះ បាននិយាយទាំងអស់សង្ឃឹមថា ពូកគាត់ទាំងពីរនាក់នឹងមិនសង្ឃឹមថា អាចរកឃើញសាកសពកូនរបស់ខ្លួននោះទេ៕
ដោយ៖ នារីប្រភព៖ sky