ព្រឹកនេះនៅកូរ៉េ លោក Park Ji Sung ដែលជាកីឡាករបាល់ទាត់ របស់កូរ៉េខាងត្បូង ដែលជាអតិតកីឡាកររបស់ Manchester United បានធ្វើការប្រកាស ជាសាធារណអំពីជីវិតស្នេហានិង បង្ហាញអត្តសញ្ញាណ មិត្តស្រីរបស់គាត់ជាលើកដំបូង ។
Park Ji Sung បានបញ្ជាក់ថា ពិធីការនី Kim Min Ji គឺជាមិត្តស្រីរបស់គាត់ បន្ទាប់ពីចំណាយពេលទាក់ទង និង មើលចិត្តគ្នាអស់ជិត ២ ឆ្នាំ ។ Park Ji Sung និយាយថា ៖ ក្នុងឆ្នាំ ២០១១លោកប៉ារបស់លោក បានប្រាប់ថា គាត់រកបាននារីម្នាក់ដ៏ល្អសំរាប់គាត់ហើយ ។ បន្ទាប់មកពួកយើងបានជួបគ្នា ជាលើកទីមួយ ហើយក៏មានអារម្មណ៍ស្និតស្នាលជាមួយនាង រហូតដល់រដូវក្តៅឆ្នាំមុន ទើបយើងសំរេចចិត្ត ណាត់ជួបទាក់ទងគ្នា ជាគូរស្នេហ៍ ។ Park Ji Sung ប្រាប់ថា នៅក្នុងភ្នែករបស់គាត់ Kim Min Ji គឺជានារីម្នាក់ដ៏ស្អាត ។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន មានពាក្យចចាមអារ៉ាមថា Park Ji Sung មានទំនាក់ទំនងស្នេហា ជាមួយនិង អតិតបវរកញ្ញាកូរ៉េ Kim Sa Rang ហើយនឹងរៀបការ នៅខែក្រោយនេះ ។ តែត្រូវបាន Park Ji Sung ច្រានចោលហើយប្រាប់ថា លោកមានមិត្តស្រីហើយតែគ្មានបំណងរៀបការ នៅពេលនេះឡើយ ។ Kim Min Ji គឺជាពិធីការនីដ៏ល្បីល្បាញ ក្នុងកម្មវិធីអត្ថធិប្បាយបាល់ទាត់ ៕

ដោយ ៖ កុសលប្រភព ៖ k14