ដូចដែលទស្សនិកជនបានដឹងហើយថា ប៉ុន្មានថ្ងៃមុន អ្នកចាត់ការទូទៅរបស់ Real Madridលោក Florentino Perez បានប្រកាសថាលោក មានទំនុកចិត្តខ្លាំងណាស់ ទៅលើ Ronaldoដែលអាចនឹង ចុះកុងត្រាថ្មីបន្ថែមជាមួយ Real Madrid ហើយអាចនៅជាមួយលោក រហូតដល់ពេលលោក ចូលនិវត្តន៍ ។ តែថ្ងៃនេះ រឿងមួយដ៏គួរអោយភ្ញាក់ផ្អើលបានកើតឡើង គឺសមីខ្លួនផ្ទាល់ Cristiano Ronaldo បានប្រកាសថា រូបគេនឹងមិនបន្តកុងត្រាថ្មី ជាមួយ RealMadrid ទេ ។កុងត្រាដែលនៅសល់របស់ Real Madrid ជាមួយ Ronaldo មានសុពលភាពត្រឹមឆ្នាំ ២០១៥ប៉ុណ្ណោះ អាចបញ្ជាក់ថា Real Madrid នឹងត្រូវបាត់បង់ Ronaldo នៅឆ្នាំ ២០១៥ ខាងមុខនេះ ។រឿងនេះធ្វើអោយ ក្រុម Real Madrid កំពុងប្រឈមមុខ នឹងភាពតានតឹងជាខ្លាំង ដែលមានជំរើស ២ សំរាប់ Real Madrid ពេលនេះគឺទី ១ ត្រូវប្រញ៉ាប់លក់ Ronaldo ចេញកាន់តែឆាប់កាន់តែល្អ ដើម្បីអោយមាន កញ្ចប់ទឹកប្រាក់កាន់តែធំ ដើម្បីអាចទិញកីឡាករល្អៗ ផ្សេងចូលបានច្រើន ។ ចំណែកជំរើសទី ២ គឺ ព្យាយាមទិញបញ្ចុះបញ្ចូល Ronaldo អោយបានល្អដើម្បីអាចអោយ Ronaldo សប្បាយចិត្ត ហើយបន្តកុងត្រាថ្មី ជាមួយ Real Madrid ។
តែចំពោះជំរើសទី ២ ប្រហែលជាមិនអាចទៅរួចទេ គឺព្រោះតែ Ronaldo ធ្លាប់បាននិយាយថារូបគេ នឹងមិនចាញ់ពាក្យសំដីសន្យារបស់ អ្នកចាត់ការ Perez ទៀតទេ ។ Perez ធ្លាប់សន្យាថា នឹងធ្វើអោយ Real Madrid គឺជាផ្ទះមួយដ៏ល្អសំរាប់ Ronaldo ហើយធ្វើអោយ Ronaldoក្លាយជាកីឡាករ ដែលថ្លៃជាងគេបំផុត តែមកដល់ពេលនេះ មិនទាន់មានអ្វីជាលទ្ធផលឡើយដូចនេះហើយ ទើប Ronaldo មិនសប្បាយចិត្ត ដើម្បីបន្តនៅ Real Madrid ទៀតឡើយ ។គួរបញ្ជាក់ផងដែរថា Ronaldo នឹងផ្ទេរចេញក្នុងតំលៃ ៦០ លានអឺរ៉ូ ហើយវាអាចជាឪកាសល្អសំរាប់ Manchester United ដើម្បីទិញយក Ronaldo មកផ្ទះចាស់វិញ ។ មិនត្រឹមតែប៉ុណ្ណោះRonaldo ក៏តែងតែនិយាយអំពី ការនឹងរលឹករបស់ខ្លួនទៅក្រុម Manchester United ដែរ ដូចនេះហើយ ការត្រឡប់មកវិញរបស់ Ronaldo អាចមានសង្ឃឹមច្រើន ។ យើងនឹងតាមដានមើលទាំងអស់គ្នាថា តើទីផ្សារទិញដូរកីឡាករ ដែលនឹងត្រូវបើកឆាប់ៗនេះ មានរឿងអ្វីកើតឡើងខ្លះ?

ដោយ ៖ កុសលប្រភព ៖ k14