បណ្តារូបភាពចចាមអារាមថ្មីបំផុតបានឲ្យដឹងថា iPhone ស៊េរីបន្ទាប់នឹងមានឈ្មោះថា iPhone 5G គឺមិនមែនមានឈ្មោះថា 5S ដូចបណ្តាព័ត៌មានចចាមអារាមកាលពីមុនៗនោះទេ។

នៅលើប្រអប់មួយ ដែលបានឲ្យដឹងថា មានដាក់នូវអេក្រង់របស់ iPhone ស៊េរីបន្ទាប់ ដែលមានបិទក្រដាសពណ៌ស សរសេរយ៉ាងច្បាស់ថា នេះគឺជាអេក្រង់ LCD/ digitizer 5G។

/

ក្នុងប្រអប់មានផ្ទុកនូវ បន្ទះ Panel ផ្នែកខាងមុខ ហើយអេក្រង់មិនមានអ្វីខុសប្លែកច្រើនទេ បើប្រៀបជាមួយ iPhone 5 បច្ចុប្បន្ន។ កត្តានេះ គឺវាសមស្របជាមួយនឹង បណ្តាព័ត៌មានចចាមអារាមដែលថា iPhone ស៊េរីបន្ទាប់ មិនមានការផ្លាស់ប្តូរ ការរចនាម៉ូតឡើយ គឺធ្វើការ Updateរូបសណ្ឋាន Hardware បន្តិចតែប៉ុណ្ណោះ។

/

/

តាមគេហទំព័រ PhoneArena, Apple នឹងធ្វើការបង្ហាញខ្លួន iPhone ស៊េរីបន្ទាប់ និង iPhone 5C តំលៃទាប នៅក្នុងខែ កញ្ញា ខាងមុខនេះ៕

ដោយ៖ សិលាប្រភព៖ VReview