ខេត្តកំពត​ ៖ ជន​សេព​គ្រឿង​ញៀនចំនួន ​​​៥​នាក់​ បានត្រូវ​បាន​នគរ​ក្រុង​កំពត​បង្ក្រាប​នៅ​ក្នុង​ផ្ទះ​សំណាក់​​យីហោ​​ពិភព​ថ្មី​ ស្ថិត​ក្នុង​​ភូមិ​​ទ្វី​ខាង​ត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាលពីវេលា​ម៉ោង​​១២និង​៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី​៨ មករា រួចបញ្ជូន​​មកកាន់​អធិការ​ដ្ឋាន​ក្រុង​ ។ ប្រភព​ព័ត៌​មាន​ច្បាស់​ការ​ណ៍​បាន​ឱ្យ​ដឹង​​ថា លុះពេល​បញ្ជូន​មក​ដល់​អធិការ​ដ្ឋាន​​ភ្លាម​ក៏​មាន​ក្រុម​គ្រួសារ​ជនទាំង​៥​នាក់​មក​អន្តរាគមន៍​សុំ​ដោះ​លែ ង​ ក្នុង​នោះ​ក៏ឃើញ​មាន​ប្រធាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាលផងដែរ ។ ទោះជាយ៉ាង​ណា​ ជុំវិញ​ករណី​បង្ក្រាប​គ្រឿង​ញៀន​​នេះ សមត្ថ​កិច្ច​​ពុំ​បាន​ផ្តល់​​ព័ត៌​មាន​​ជាក់​លាក់​ណាមួយ​ដល់​អ្នក​កាសែត​ឡើយ សូម្បីតែ​ឈ្មោះ​មុខសញ្ញា​​និង​វត្ថុតាង​ ក៏​សមត្ថ​កិច្ច​​មិន​ផ្តល់​ព័ត៌​មាន​​ដែរ ។ ដោយ​សារ​ព័ត៌​មាន​បែក​ធ្លាយ​ពី​ករណី​ឃាត់​ខ្លួន​​ជន​សេព​គ្រឿង​ញៀនទាំង​៥​នាក់​​​ហើយ​មាន​ការធ្វើ​អន្តរាគ មន៍​​សុំ​ដោះ​លែង​ពុំ​បាន​សំរេច​នោះ ​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៩ មករា សមត្ថ​កិច្ច​នគរ​បាល​​ក្រុង​ក៏​បាន​បញ្ជូន​ជន​ទាំង​នោះ​ទៅ​កាន់​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​ខេត្ត ។​គួររំលឹក​ដែរ​ថា ​រាល់សកម្មភាព​​​ដែល​សមត្ថ​កិច្ច​បង្ក្រាប​​ជន​សេព​គ្រឿង​ញៀន​តែង​មិន​ផ្តល់​ព័ត៌​មាន​ពីអត្តសញ្ញាណ​​ជន​ល ្មើស​​ព្រម​ទាំង​វត្ថុតាង​ដែល​រឹបអូស​ទេ ។ ប៉ុន្តែ​ប្រភព​ព័ត៌​មាន​ច្បាស់​ ការ​​ណ៍មួយ​បាន​ឱ្យ​ដឹងថា ជន​ទាំង​៥​នាក់​នេះ​មាន​១-ឈ្មោះ​វ៉ាន់ ចំរើន ភេទ​ប្រុស អាយុ​២៧ឆ្នាំ ស្នាក់​​នៅ​សង្កាត់​អំពិល ក្រុង​កំពត ២-ឈ្មោះ​ សេង ទិត្យ​ ភេទ​ប្រុស អាយុ​២៤ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​ ៣-​ឈ្មោះ​​សុខ ចាន់​វិចិត្រ​ ភេទ​ប្រុស អាយុ​១៧ឆ្នាំ​ ស្នាក់​នៅ​ភូមិ​សាគរ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត ៤-ឈ្មោះ​នូ សុភាព ហៅញាញ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្រាំង​ សង្កាត់​ក្រាំងអំពិល ក្រុង​កំពត និង​ម្នាក់​ទៀត​ពុំ​ស្គាល់​ឈ្មោះ​ ។ ចំណែក​​វត្ថុ​តាង​ដែល​សមត្ថ​កិច្ច​រឹបអូស​មាន​ដែក​កេះ​ ទឹក​បរិសុទ្ធ២​ដប និង​គ្រឿង​ញៀន​​ប្រភេទ​​ទឹក​កក​​មួយដបតូច​ ព្រមទាំង​​សំភារ​​ ផ្សេងៗ​​សំរាប់​សេព​​គ្រឿង​ញៀន​​ដែល​គេ​ដាក់​ក្នុង​​ថង់​ប្លាស្ទិក​ពណ៌ខ្មៅមួយ​​​ថង់ ។ សូម​បញ្ជាក់​​ថា ​ទោះបីជាការ​បង្ក្រាប​គ្រឿង​ញៀន​​ទទួល​បាន​លទ្ធ​ផល​យ៉ាងនេះ​ក្តី ក៏ព័ត៌​មាន​នេះ​សមត្ថ​កិច្ច​​ហាក់​ដូចជា​មាន​ការ​លាក់​លៀមដែរ​ដែល​​គេពុំ​ដឹងថា​តើ​លាក់​លៀម​នោះ​ដើម្បី​អ ្វីទេ ៕