ពលករ​ខ្មែរ​​​៣នាក់​​ជាជនរងគ្រោះ​​ក្នុងករណី​​ជួញដូរ​មនុស្ស​​នៅប្រទេសថៃ​បាន​លោត​ចូលក្នុង​​​ទន្លេចៅប្រា យ៉ា​ កាលពីថ្ងៃទី​​​១៨ មករា ​កន្លង​មក ដើម្បី​​គេ​ចខ្លួន​ពីទូក​​​េនសាទ​​មួយ ដែលពួក​​​គេអះ​អាង​​ថា ជា​កន្លែង​ឃុំ​ខ្លួន​ ដើម្បី​​នាំពួក​គេ​ទៅលក់​​ឱ្យ​​នាវា​នេសាទ​នៅ​សមុទ្រ​ខុសពី​ឆន្ទៈរបស់ពួកគេ ។ ក្នុងហេតុការណ៍​​​នោះ​ពល​ករ​២នាក់​​បាន​បាត់​​​ខ្លួន​ ហើយ​ម្នាក់ទៀត​បាន​ដាក់​​ពាក្យ​ប្តឹង​ប៉ូលិស​​នាំ​ទៅ​ដល់​ការជួយ​សង្គ្រោះ​​ពលករ​ខ្មែរ​​​​៦​នាក់ផ្សេង​ទៀ ត ដែលនៅ​​​លើ​​​ទូក​​​នេសាទ​​នោះ​ដែរ ។​នាវា​នេសាទ​​នោះបាន​ចូល​ចត​នៅ​ខាង​ក្រោយ ​រោងចក្រ​​កែច្នៃ​​ម្ហូប​​​អាហារ​បង្ក​ក​មួយ​នៅ​ស្រុក​​មឿង​ ហើយ​​បំរុង​​​ចេញដំណើរ​​ទៅកាន់​សមុទ្រ​​ក្នុងប្រទេស​​ឥណ្ឌូនេស៊ី ។​ ​ក្រោយពី​​​​មានការ​ដាក់​ពាក្យ​បណ្តឹង​​​​ប៉ូលិស​​​បាន​រកឃើញ​​​ពលករ​​​ខ្មែរ​៦​នាក់ទៀត ដែល​​តាម​ការ​ចោទប្រកាន់​​ត្រូវឃុំខ្លួន​​​ដោយថៅកែ​ទូក​​នេសាទ​​នោះឈ្មោះ Phailin Phrom​suwan អាយុ​​​៤៤​ឆ្នាំ ​និងគូកន​របស់​​ខ្លួន ។​ ​ថៅកែ​ទូក​​នេសាទ​​នេះ រួមទាំង​​​គូកន​របស់​ខ្លួនត្រូវ​បាន​​ចោទ​ប្រកាន់​​​ពីបទឃុំឃាំង​​មនុស្សដោយ​ខុស​ច្បាប់ និង​​ពីបទ​រត់ពន្ធ​​មនុស្ស​​ក្នុងប្រទេសថៃ ​ហើយ​ជួញ​ដូរ​​ទៅក្រៅប្រទេស ។ពលករ​កម្ពុជាដែលដាក់ពាក្យ​បណ្តឹង​​​ទៅ​ប៉ូលិស​​​នេះ​ឈ្មោះ​សឿ អាយុ​​​​២៣​ឆ្នាំ និយាយ​ថា ​ខ្លួន និងពលករ​​ខ្មែរ​​៨​នាក់​​​ផ្សេងទៀត​​បានធ្វើ​ការ​នៅ​ចំការ​​ដាំអំពៅ​មួយនៅខេត្ត​​ស្រះកែវ មុន​ពេល​​​ត្រូវបាន​​បញ្ចុះ​បញ្ចូល​​ដោយបុរស​​ជន​ជាតិ​​សៀមម្នាក់​​ឈ្មោះ Suthin Teeram ឱ្យធ្វើ​ដំណើរ​​តាម​រថយន្ត​​ភីក​ខាប់របស់ខ្លួន ដើម្បី​ស្វែង​​រក​ការងារ​សំណង់ធ្វើ ។ ប៉ុន្តែ​​ក្រោយមក​ទើប​ពួក​គេ​ដឹង​ថា ពួកគេ​ចាញ់​បោក​ធ្លាក់ខ្លួន​ជា​ទាសករ​ ៕​