ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែទទួលបានប័ណ្ណកម្មសិទ្ធិបញ្ញា សម្រាប់បច្ចេកវិទ្យា បញ្ជាម៉ាស៊ីន​ដោយកាយវិការ ដូចទៅនឹងខ្លឹមសារនៃខ្សែភាពយន្ដរឿង  “Minority Reort” ។ ក្នុងខ្សែភាពយន្ដ​នេះ តួឯក (Tom Cruise) គ្រាន់តែលើកដៃធ្វើកាយវិការ ក៏អាចបញ្ជាទៅលើអេក្រង់កុំព្យូទ័រ។

/

បច្ចេកវិទ្យា​ បញ្ជា​អេក្រង់​ដោយ​កាយវិការ នឹង​ផ្ទុះ​ឡើង ក្នុង​ឆ្នាំ ២០១៥

យោងតាមប័ណ្ណកម្មសិទ្ធិបញ្ហាលេខ ៨៩៣៣៨៧៦ បច្ចេកវិទ្យារបស់ Apple ប្រើប្រាស់កាមេរ៉ាដើម្បីតាមដានកាយវិការរបស់អ្នកប្រើប្រាស់ ក្នុងបរិយាកាសដែលគេហៅថា ៣ទិស បន្ទាប់មក កុំព្យូទ័រ នឹងដំណើរការទៅតាមការគំនិតរបស់អ្នកប្រើប្រាស់។ បើតាមរូបភាពដែលភ្ជាប់ជាមួយនឹងប័ណ្ណកម្មសិទ្ធិបញ្ហា បច្ចេកវិទ្យានេះ នឹងត្រូវបានគេប្រើប្រាស់សម្រាប់បញ្ជាទៅលើអេក្រង់របស់កុំព្យូទ័រលើតុ។ ប៉ុន្ដែ វាក៏អាចនឹងត្រូវបានបំពាក់នៅលើ Apple TV ក៏ដូចជាបណ្ដាឧបករណ៍ដែលដំណើរការដោយ iOS របស់ Apple។

/

គួររំលឹកថា បច្ចេកវិទ្យាស្រដៀងគ្នានេះដែរ ក៏ធ្លាប់ត្រូវបាន Microsoft ប្រើប្រាស់នៅលើឧបករណ៍ Xbox Kinect របស់ក្រុមហ៊ុន Samsung ក៏ធ្លាប់ប្រើវា សម្រាប់ Smart TV របស់ខ្លួន ប៉ុន្ដែ ទាំងនេះ ហាក់មិនទាន់ត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅឡើយ។

/

យ៉ាងនេះក្ដី Apple ក៏ធ្លាប់ធ្វើឱ្យមានការកក្រើកក្នុងវិស័យបច្ចេកវិទ្យា បន្ទាប់ពី iPad ត្រូវបានគេដាក់លក់ក្នុងទីផ្សារ ដែលពេលនោះ មិនទាន់មានក្រុមហ៊ុនណាមួយ យកចិត្តទុកដាក់ទៅលើកុំព្យូទ័រថេប្លេត។ រហូតដល់ឆ្នាំ ២០១៤ ថេប្លេត Apple ២៣៥លានគ្រឿង ត្រូវបានគេលក់ចេញក្នុងទីផ្សារ។នេះគឺជាជោគជ័យដ៏ធំរបស់ Apple ។ ដូច្នេះ គេ​ជឿជាក់​ថា បច្ចេក​វិទ្យា​ខាងលើនេះ នឹង​ត្រូវ​បាន​បំពាក់លើ​ឧបករណ៍​ជំនាន់​ថ្មី​របស់ Apple មិន​ខាន។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Businessinsider