លោក Roberto Mancini អ្នកគ្រប់គ្រងក្លឹបបាល់ទាត់ Manchester City បានមានប្រសាសន៍កាលពីថ្មីៗនេះនៅចំពោះមុខអ្នកសារពត៌មានថា ក្លឹបរបស់លោកកំពុងជួបប្រទះនឹងបញ្ហាធំហើយ ក្នុង Premier League។

width=460

រូបភាព៖ លោក Roberto Mancini

លោក Mancini បានបន្តទៀតថាក្លឹបរបស់លោក បានបាត់បង់ឱកាសដ៏ល្អមួយ នៅក្នុងការប្រកួតឯពហុកីឡាដ្ឋាន  stadium of light  ដែលប្រកួតចាញ់ក្លឹប  Sunderland  ក្នុងលទ្ធផល 0-1។ ការប្រកួតចាញ់មួយនេះ បានធ្វើឲ្យក្លឹប Man City  នៅពីក្រោយពិន្ទុក្លឹប  Man Utd  ជាច្រើនក្នុងតារាង (Man Utd=46ពិន្ទុ រីឯ Man City=39ពិន្ទុ ប៉ុណ្ណោះ)។ លោកបានបន្តទៀតថា ក្លឹប Man City ហាក់ដូចជាលេងទន់ខ្សោយបន្តិច ជាមួយក្លឹប Sunderland ប៉ុន្តែលោកបានអួតបន្តិចថាកាលនោះក្លឹបដែលសមនឹងចាញ់គឺក្លឹប  Sunderland  មិនមែនក្លឹប  Man City  របស់លោកទេ។

ចុងក្រោយ លោក Mancini និយាយថា នឹងពង្រឹងក្លឹប City ឡើងវិញ ដើម្បីឱកាសជើងឯក៕

ដោយ៖ តុលា ប្រភព៖ sport