ក្រោយរយៈពេលត្រឹមតែមួយថ្ងៃដែលបានធ្វើការប្រកាសថា Android Market ត្រូវទទួលរង
ការវាយលុយយ៉ាងធ្ងន់ធ្ងរពីវីរុស Malware ឈ្មោះថា Android.Counterclank នោះ ពេលនេះ
Symantec ស្រាប់តែបានធ្វើការបញ្ជាក់ឡើងវិញផងដែរថានោះមិនមែនជាវីរុសនោះទេ វា
គ្រាន់តែជាកម្មវិធីមួយសំរាប់ជំនួយក្នុងការធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។ កម្មវិធី
នេះមើលទៅមានលក្ខណៈស្រដៀងគ្នានឹងវីរុសដែរ ដោយវាបានធ្វើការផ្លាស់ប្តូរនូវអាស័យ
ដ្ឋានទំព័រដើមរបស់ Web Browser ,បន្ថែមនូវ bookmark ថ្មី ក្នុងនោះថែមទាំងបង្ហាញនូវ
icon Search នៅលើ Homescreen ទៀតផង ដែលជាហេតុធ្វើអោយ Symantec មានការ
យល់ច្រឡំ។
Symantec ក៏បានអោយដឹងដែរថាខ្លួនបានស្នើសុំអោយ Google ធ្វើការលប់បំបាត់ចោលនូវ
Android.Counterclank នេះចេញពី Android Market ប៉ុន្តែ Google បានឆ្លើយថាពួកគេបាន
ធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងសង្កេតឃើញថារាល់កម្មវិធីដែលមាន Android.Counter
-clank ទាំងអស់គឺសមស្របទៅនឹងលក្ខខ័ណ្ឌរបស់សេវាកម្មរបស់ពួកគេដូច្នេះ Google នឹង
មិនធ្វើការលប់បំបាត់ចោលនោះឡើយ។
បើទោះបីជាយ៉ាងនេះក្តី Symantec នៅតែធ្វើការរំលឹកដល់អ្នកប្រើប្រាស់ឧបករណ៍ Android
ទាំងឡាយអោយធ្វើការបោះបង់នូវកម្មវិធីទាំងនោះចោលប្រសិនបើមិនចាំបាច់ផងដែរ ពី
ព្រោះតែកម្មវិធីជំនួយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់នោះជានិច្ចកាលតែងតែជួបនូវ
បញ្ហាជាច្រើន និងបង្កអោយមានការប្រែប្រួលដល់ឧបករណ៍ Android ទៀតផង៕
ប្រភព៖ The Mobile Indian
ដោយ៖ រស្មី