ជំងឺ​ Ebola នៅទ្វីបអាហ្រ្វិចខាងលិច ឈានដល់ដំណាក់កាល​មិនអាចគ្រប់គ្រងបាន អាចរីករាលដាល ដល់ទ្វីបដ៏ទៃទៀតដូចជាទ្វីបអឺរ៉ុប និងអាសុីុំ។/ក្រុមវេជ្ជបណ្ឌិតនៃអង្គការសុខភាពពិភពលោក បាននិយាយថាជំងឺនេះ បានរាលដាល ដល់ប្រទេស ហ្គីណេ លីបេរីយ៉ា និងសីុរ៉ាលីអន។ យោងតាមអង្គការសុខភាពពិភពលោក​ (WHO) ចាប់តាំងពីខែមីនា ជំងឺ​ Ebola មាន​១២០១ ករណី និងមានចំនួនអ្នកស្លាប់ រហូតដល់៦៧២នាក់ ក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសីុរ៉ាលីអន។ សហភាពអឺុរ៉ុបត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយព្យាបាលជនរងគ្រោះ ដោយសារ ជំងឺនេះដែលមាននៅក្នងសមាជិករដ្ឋទាំង ២៨របស់ខ្លួន ។លោក Kristalina Georgieva ទេសាភិបាលជំនួយមនុស្សជាតិនៃសហភាពអឺុរ៉ុប បាននិយាយថា កំរិត នៃការឆ្លងជំងឺនេះនៅលើដី ពិតជាធ្វើឲមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះយើងចាំបាច់ត្រូវចាត់ វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲមានការបាត់បង់ អាយុជីវិតមនុស្សបន្ថែមទៀត។រោគសញ្ញានៃជំងឺនេះមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ រាគ ក្អួតចង្អោរ ហើយក្នុង ករណីខ្លះអាចចេញឈាមមិនឈប់។ 

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ channelnewsasia