រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែ​មក​រា ឆ្នាំ​​២០១១ ​មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​-​ចុង​ទី​ភ្នំពេញ សហការ​ជាមួយ​មន្ដ្រី​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះ​ត្រួត​ពិនិត្យ​កន្លែង​ស្ដុក និង​ចែកចាយ​អំបិល​នៅ​សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ ។ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ មន្ដ្រី​កាំកុងត្រូល​បាន​​ធ្វើតេស្ដ​ជាបឋម​​លើ​អំបិល​ម៉ដ្ឋ និង​អំបិល​​​ក្រួស ដើម្បី​រក​កំរិត​អ៊ីយ៉ូ​ដ​នៅ​ក្នុង​អំបិល ។ លោក​ចេ​ង រិ​ទ្ធិ​ដា​រា អនុប្រធាន​សាខា បាន​បញ្ជាក់​​ថា អំបិល​គ្រប់​ប្រភេទ​ដែល​ផលិត​ក្នុង​ស្រុក និង​នាំ​ចូល​ពី​បរទេស​ចាំបាច់​ត្រូវ​តែ​បញ្ចូល​ជាតិអ៊ី​យ៉ូ​ដ មុន​នឹង​ចែកចាយ​លក់ដុំ និង​លក់រាយ នៅ​តាម​ផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ជា​មួយ​នេះ ​​នៅ​លើ​សំបក​វេច​ខ្ចប់​នៃ​អំបិល​អ៊ីយ៉ូ​ដ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​កំណត់​ដែល​មាន​ចែង​នៅ​ក្នុង​​អនុក្រឹត្យ​លេខ​៦៩ អន​ក្រ​បក ស្ដី​ពី​ការ​គ្រប់​គ្រង ការ​ធ្វើ​អាជីវកម្ម​អំបិល​អ៊ីយ៉ូ​ដ ។ មន្ដ្រី​កាំកុង​ត្រូល​​បាន​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប ភោជនីយ​ដ្ឋាន រោងចក្រ សហ​គ្រាស សិប្បកម្ម និង​​គ្រប់​ទីកន្លែង​ដែល​មាន​រៀប​ចំ​អាហារ​ក្នុង​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ប្រើប្រាស់​អំបិល​​អ៊ីយ៉ូ​ដ​ក្នុង​ការ​ផលិត​ម្ហូប​អាហា​រ នំ​ចំណី​សំរាប់​បរិភោគ ព្រោះ​អ៊ីយ៉ូ​ដ​ជា​សារធាតុ​ម្យ៉ាង​​ជួយ​​ដល់​ការ​លូតលាស់​រាង​កាយ​​​របស់​មនុស្ស ៕