តម្រងទឹកនោម គឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពកាយរាងមនុស្សគ្រប់រូប មិនថាបុរស និងស្រ្តីនោះទេ  នៅពេលដែលតម្រងទឹកនោមរបស់លោកអ្នក មានបញ្ហា ឬ រលាកតម្រងទឹកនោម នឹងបង្ហាញនូវអាការមួយចំនួនដូចជា៖ ឈឺចុកចាប់ខ្នង ពេលនោមមកឈឺចាប់ក្រហាយ នោមចេញទឹកនោមតិចៗ ឈាមក្នុងទឹកនោម (នោមចេញឈាម) ជាដើម។ល។ បញ្ហាទាំងនេះ គឺបណ្តាលមកពី ការទទួលទានអាហារមិនល្អ ការជក់បារី ផឹកស្រា និងប្រព័ន្ធការពាររាងកាយចុះខ្សោយ។

ថ្ងៃយើងសូមណែនាំជូនលោកអ្នក  នូវរូបមន្តងាយៗ  មួយចំនួន  អាចព្យាបាលជំងឺរលាកតម្រងទឹកនោម ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។ 

/

វិធីទី១៖ សូមយកទឹកការ៉ុត ១កែវ លាយជាមួយនឹងទឹកក្រូចឆ្មារ  ១ស្លាបព្រាកាហ្វេ និង ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ រូចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកជារៀងរាល់ព្រឹក មុនទទួលទានអាហារ។

វិធីទី២៖ សូមយកស្លឹកជីវ៉ាន់ស៊ុយ កិនឱ្យម៉ដ្ឋ ២សា្លបព្រាកាហ្វេ ដាក់ចូលក្នុងកន្រ្តង់  រួចសង្កត់យកទឹក  បន្ទាប់មក  លាយជាមួយនឹងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកឱ្យបាន ៣ដង ក្នុង ១ថ្ងៃ។ សូមព្យាបាលតាមវិធីនេះ ឱ្យបានខ្ជាប់ខ្ជួន នឹងព្យាបាលជំងឺរលាកតម្រងទឹកនោមរបស់លោកអ្នក ឱ្យមានសភាពធូរស្រាល និងជាសះស្បើយបានយ៉ាងឆាប់រហ័ស៕ 

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda