កាលពីម្សិលមិញនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០១២។កាលកំណត់នៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ត្រូបានកំណត់ក្នុងសេចក្ដីជូនដំណឹងលេខ ០០៦ សហវ.សជណ ចុះថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១២ ដោយកំណ់តអោយមានការប្រមូលពន្ធចាប់ពីថ្ងៃទី ១៥ កុម្ភៈដល់ថ្ងៃទី ១៥ កក្កដា ២០១២ តែដោយសារតែមានប្រជាពលរដ្ឋខ្មែរបានអញ្ជើញទៅបង់ពន្ធច្រើននោះ ក្រសួងបានពន្យារពេលនៃការប្រមូលពន្ធនេះដល់ថ្ងៃទី ៣១ កក្កដា ២០១២ ហើយព្រមទាំងបន្ថែមម៉ោងធ្វើការលើការប្រមូលពន្ធដារ នៅសាខាពន្ធរាល់ថ្ងៃចុងសប្ដាហ៍ទៀតផង។
ដំណឺងនេះជូនសម្រាប់រាល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានទៅបង់ពន្ធលើយានយន្តសូមមេត្តាអញ្ជើញទៅបង់អោយបានគ្រប់ៗគ្នា ព្រោះចាប់ពីថ្ងៃទី ១ សីហា ២០១២ តទៅអង្គភាពពន្ធដារនឹងធ្វើការត្រួតពិនិត្យ និងអនុវត្តផាកពិន័យ៕
ដោយ៖ ម៉ូកា