កាលពីម្សិលមិញ បេក្ខនារីចំនួន ១៦នាក់ ត្រូវបានគេជ្រើសរសើឱ្យជាប់ក្នុងតារាងកំពូលនៃការប្រឡងបវរកញ្ញា Miss Asia 2012 និងបានថតរូបក្នុងឈុតប៊ីគីនី ដ៏ស្រស់ស្អាត។
នៅក្នុងពិធីថតរូបដោយស្លៀកពាក់ឈុតប៊ីគីនីនេះ បេក្ខនារីជាច្រើនបានអះអាងថា ខ្លួនមិនមានការក្រែងរអែងនោះទេ ប្រសិនគណកម្មធិការ រៀបចំការប្រកួត តម្រូវឱ្យថតរូបអាក្រាត។
គួររំថា បន្ទាប់ពីត្រូវបានគេរិះគន់ថា Miss Asia 2012 នេះ មានភាពអវិជ្ជមានជាច្រើនទាក់ទឹននឹងរូបរាងរបស់បេក្ខនារី តំណាងគណកម្មធិការរៀបចំកម្មវិធី បានអះអាងថា គុណភាពនៃបេក្ខភាពចូលរួមការប្រឡង ជារៀងរាល់ឆ្នាំ គឺមានលក្ខណៈដូចគ្នា ហើយសង្ឃឹមថា ឆ្នាំនេះ នឹងជាឆ្នាំដែល Miss Asia ទទួលបានជោគជ័យបំផុត។




ដោយ ៖ សីហាប្រភព ៖ k14