អ្នកគ្រប់គ្រងរបស់ Manchester United លោក David Moyes បានឆ្លើយតបទៅនឹងសំណើរទិញកីឡាករខ្សែរប្រយុទ្ធថា Rooney មិនមែនសំរាប់លក់ដូរឡើយ ។

/និយាយទៅកាន់អ្នកកាសែតនៅទីក្រុង Sydney ប្រទេសអូស្ត្រាលី David Moyes បានអោយដឹងថា តំណែងកីឡាករទាំងអស់ នឹងមិនប្តូរឡើយ ។ គាត់បន្តថា គាត់កំពុងតែដោះស្រាយបញ្ហានេះ ដោយមានការចូលរួមជាមួយនិង ប្រធានចាត់ការទូទៅរបស់ Manchester United ។Rooney ត្រូវបានគេសង្ស័យថា ដោយសារតែវត្តមាន Robin Van Persie ទើបធ្វើអោយកីឡាករខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំនេះ ខឹងសម្បារដោយសារមិនបានលេង តំណែងខ្សែប្រយុទ្ធរបស់ខ្លួន ។ដោយសារតែមូលហេតុនេះហើយទើប Jose Mourinho ចង់បាន Rooney មកលេងនៅ Chelseaយ៉ាងខ្លាំង ។តែការដេញថ្លៃរបស់ Jose Mourinho ត្រូវបាន David Moyes បដិសេធជាច្រើនដង យើងនឹងចាំមើលថា Jose Mourinho អាចដណ្តើមយក Rooney បានឬអត់?

 

ដោយ ៖ កុសលប្រភព ៖ bbc