រឿងដែលគង់មកដល់ វានឹងមកដល់ ពេលដែល Apple ទើបតែបានផ្ញើសំបុត្រអញ្ជើញចូលរួមពិធីនៅថ្ងៃទី12/9 ខាងមុខនេះ។ ដូច្នេះពេលវេលានៃការបង្ហាញនូវផលិតផលថ្មីរបស់ Apple គឺដូចទៅនឹងព័ត៌មានចចាមអារាមកាលពីពេលមុន។
ក្រុមហ៊ុន Apple នឹងធ្វើពិធីបង្ហាញរបស់ខ្លួននៅឯមជ្ឈមណ្ឌល Yerba Buena (San Francisco) កន្លែងដែល Apple តែងតែធ្វើការដាក់បង្ហាញណែនាំនូវផលិតផលថ្មីៗរបស់ខ្លួន។ ជាក់ស្តែងApple មិនទាន់បង្ហើបឲ្យដឹងនឹងបង្ហាញអ្វីនៅក្នុងពិធីនោះទេ ក្រៅពីសំបុត្រអញ្ជើញជាមួយនឹងលេខ12 ព្រមទាំងអក្សរ (It's almost here)។

សំបុត្រអញ្ជើញដែល Apple បានផ្ញើ
ប្រសិនជាអ្នកមើលឲ្យល្អិតល្អន់ នោះអ្នកនឹងឃើញស្រមោលនៃលេខ12 គឺជាលេខ5 តើវាអាចជាiPhone 5 មែនទេ? មានព័ត៌មានជាច្រើនសុទ្ធតែនិយាយថា ពិធីដែលនឹងធ្វើនៅថ្ងៃទី12/9 នេះគឺជាពិធីដែល Apple បង្ហាញណែនាំពី iPhone ជំនាន់ទី6 ដែលកំពុងរង់ចាំពីសំណាក់មនុស្សជាច្រើន៕
ដោយ៖ សិលាប្រភព៖ TTE